អ្នកនេះហើយដែលហោរាអេសាយបានថ្លែងថា៖ «មានសំឡេងរបស់មនុស្សម្នាក់ ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ"» ។
យ៉ូហាន 1:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងដែលបន្លឺឡើងនៅទីរហោស្ថានថា "ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់" ដូចហោរាអេសាយបានថ្លែងទុក»។ ព្រះគម្ពីរខ្មែរសាកល គាត់ឆ្លើយថា៖ “ខ្ញុំជាសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់’ ដូចដែលព្យាការីអេសាយបានថ្លែងទុកហើយ”។ Khmer Christian Bible គាត់ឆ្លើយថា៖ «ខ្ញុំជាសំឡេងមួយកំពុងស្រែកនៅទីរហោឋានថា ចូរតម្រង់ផ្លូវរបស់ព្រះអម្ចាស់ ដូចដែលលោកអេសាយជាអ្នកនាំព្រះបន្ទូលបានថ្លែងទុក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថាន*ថា: “ចូរតម្រង់ផ្លូវថ្វាយព្រះអម្ចាស់” ត្រូវនឹងសេចក្ដីដែលព្យាការីអេសាយបានថ្លែងទុកមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគាត់ក៏ប្រាប់ថា ខ្ញុំជាសំឡេង ដែលបន្លឺឡើងនៅទីរហោស្ថានថា «ចូរដំរង់ផ្លូវថ្វាយព្រះអម្ចាស់» ដូចជាហោរាអេសាយបានទាយទុក អាល់គីតាប យ៉ះយ៉ាមានប្រសាសន៍ថា៖ «ខ្ញុំជាសំឡេងបុរសម្នាក់ដែលស្រែក នៅវាលរហោស្ថានថាៈ “ចូរតម្រង់ផ្លូវឲ្យអម្ចាស់” ត្រូវនឹងសេចក្ដីដែលណាពីអេសាយបានថ្លែងទុកមក»។ |
អ្នកនេះហើយដែលហោរាអេសាយបានថ្លែងថា៖ «មានសំឡេងរបស់មនុស្សម្នាក់ ស្រែកឡើងនៅទីរហោស្ថានថា "ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ"» ។
មានសំឡេងមនុស្សម្នាក់កំពុងស្រែកនៅទីរហោស្ថាន ថា "ចូររៀបចំផ្លូវទទួលព្រះអម្ចាស់ ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ"» ។
ដូច្នេះ គេសួរលោកទៀតថា៖ «តើលោកជាអ្នកណាទៅវិញ? តើលោកមានប្រសាសន៍ដូចម្តេចអំពីខ្លួនលោក ដើម្បីឲ្យយើងខ្ញុំបាននាំពាក្យទៅជម្រាបអស់លោក ដែលចាត់ឲ្យយើងខ្ញុំមកផង?»
អ្នករាល់គ្នានេះហើយជាបន្ទាល់ពីខ្ញុំ ដែលខ្ញុំបាននិយាយថា "ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ គឺគ្រាន់តែបានចាត់ឲ្យមកមុនព្រះអង្គប៉ុណ្ណោះ"។