Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ដូច្នេះ គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ? តើ​លោក​មាន​ប្រសាសន៍​ដូច​ម្តេច​អំពី​ខ្លួន​លោក ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​នាំ​ពាក្យ​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

22 រួច​ពួកគេ​សួរ​គាត់​ថា៖ “តើ​លោក​ជា​នរណា​? ដើម្បីឲ្យ​ពួកយើង​បាន​ផ្ដល់​ចម្លើយ​ដល់​អ្នក​ដែល​ចាត់​ពួកយើង​ឲ្យមក​។ តើ​លោក​និយាយ​អ្វី​អំពី​ខ្លួនលោក​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

22 ដូច្នេះ ​ពួកគេ​ក៏​សួរ​ទៀត​ថា៖​ «តើ​អ្នក​ជា​នរណា?​ តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា ​ដើម្បី​ឲ្យ​យើង​អាច​មាន​ចម្លើយ​សម្រាប់​ពួកអ្នក​ដែល​ចាត់​យើង​ឲ្យ​មក»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 គេ​សួរ​លោក​ទៀត​ថា៖ «តើ​លោក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ​យក​ទៅ​ជម្រាប​អស់​លោក ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​លោក​ថា​ខ្លួន​លោក​ជា​នរណា!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ដូច្នេះ គេ​សួរ​គាត់​ទៀត​ថា តើ​លោក​ជា​អ្នក​ណា​ទៅ​វិញ លោក​នឹង​មាន​ប្រសាសន៍​ពី​ខ្លួន​លោក​ដូច​ម្តេច ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​នាំ​ពាក្យ​ទៅ​ជំរាប​ដល់​លោក ដែល​ចាត់​ឲ្យ​យើង​ខ្ញុំ​មក​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

22 គេ​សួរ​យ៉ះយ៉ា​ទៀត​ថា៖ «តើ​អ្នក​ជា​នរណា? ដ្បិត​យើង​ខ្ញុំ​ចង់​បាន​ចម្លើយ យក​ទៅ​ជម្រាប​អស់​លោក​ដែល​ចាត់​យើង​ខ្ញុំ​ឲ្យ​មក តើ​អ្នក​ថា​ខ្លួន​អ្នក​ជា​នរណា!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កាដ​ក៏​ទៅ​គាល់​ព្រះបាទ​ដាវីឌ ទូល​ថា៖ «តើ​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫ‌ទ័យ​ឲ្យ​មាន​គ្រោះ​ទុរ្ភិក្ស​បី​ឆ្នាំ នៅ​ក្នុង​ស្រុក? ឬព្រះ‌ករុណា​ត្រូវ​រត់​ពី​មុខ​ពួក​ខ្មាំង​សត្រូវ​ក្នុង​រវាង​បី​ខែ ដែល​គេ​ដេញ​តាម? ឬ​ឲ្យ​មាន​ជំងឺ​អាសន្ន‌រោគ​អស់​បី​ថ្ងៃ​នៅ​ក្នុង​ស្រុក​វិញ? សូម​ពិចារ‌ណា​ឥឡូវ​ចុះ ហើយ​មាន​រាជ‌ឱង្ការ​មក ឲ្យ​ទូល‌បង្គំ​បាន​ឆ្លើយ​ដល់​ព្រះ ដែល​ព្រះ‌អង្គ​ចាត់​ឲ្យ​ទូល‌បង្គំ​មក»។


គេ​សួរ​លោក​ថា៖ «ចុះ​លោក​ជា​អ្នក​ណា? ជា​លោក​អេលី‌យ៉ា​ឬ?» លោក​ឆ្លើយ​ថា៖ «មិន​មែន​ទេ» តើ​លោក​ជា​ហោរា​នោះ​ឬ? លោក​ឆ្លើយ​ថា៖ «ទេ»។


លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​សំឡេង​ដែល​បន្លឺ​ឡើង​នៅ​ទី​រហោ‌ស្ថាន​ថា "ចូរ​តម្រង់​ផ្លូវ​ថ្វាយ​ព្រះ‌អម្ចាស់" ដូច​ហោរា​អេសាយ​បាន​ថ្លែង​ទុក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម