យ៉ូហាន 1:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺលោកប្រាប់តាមត្រង់ ឥតលាក់លៀមអ្វីឡើយ គឺលោកប្រកាសប្រាប់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ»។ ព្រះគម្ពីរខ្មែរសាកល គាត់ក៏សារភាព ហើយមិនបដិសេធឡើយ គឺសារភាពថា៖ “ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ”។ Khmer Christian Bible គឺគាត់បានប្រកាសដោយមិនបដិសេធ គឺប្រកាសថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូហានប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាព្រះគ្រិស្ត*ទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺគាត់ប្រាប់តាមត្រង់ ឥតមានលាក់អ្វីឡើយ ថា ខ្ញុំមិនមែនជាព្រះគ្រីស្ទទេ អាល់គីតាប យ៉ះយ៉ាប្រកាសប្រាប់គេដោយពុំលាក់លៀមអ្វីឡើយ គឺគាត់បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ខ្ញុំមិនមែនជាអាល់ម៉ាហ្សៀសទេ»។ |
កាលលោកយ៉ូហានបានបង្ហើយការងាររបស់លោកចប់សព្វគ្រប់ លោកមានប្រសាសន៍ថា "តើអ្នករាល់គ្នាស្មានថាខ្ញុំជាអ្នកណា? ខ្ញុំមិនមែនជាព្រះអង្គនោះទេ តែមើល៍ ព្រះអង្គនោះយាងមកក្រោយខ្ញុំ ខ្ញុំមិនសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង"។