យ៉ូហាន 1:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គគង់នៅជាមួយព្រះតាំងពីដំបូង ព្រះគម្ពីរខ្មែរសាកល ព្រះបន្ទូលនេះគង់នៅជាមួយព្រះ នៅដើមដំបូង។ Khmer Christian Bible ព្រះបន្ទូលបានគង់នៅជាមួយព្រះជាម្ចាស់ តាំងពីដើមដំបូងមក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ កាលពីដើមដំបូងបង្អស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក អាល់គីតាប បន្ទូលនៃអុលឡោះនៅជាមួយអុលឡោះ តាំងពីដើមដំបូងបង្អស់។ |
នៅគ្រានោះ ខ្ញុំនៅជិតព្រះអង្គដូចជាមេជាង ហើយខ្ញុំជាទីគាប់ព្រះហឫទ័យព្រះអង្គរាល់ថ្ងៃ ទាំងមានសេចក្ដីរីករាយ នៅចំពោះព្រះអង្គជានិច្ច
ប្រសិនបើទូលបង្គំសម្រេចថា មិននិយាយដំណាលពីព្រះអង្គ ឬនិយាយដោយនូវព្រះនាមព្រះអង្គទៀត នោះនៅក្នុងចិត្តទូលបង្គំ កើតមានដូចជាភ្លើងឆេះ ដែលកប់នៅក្នុងឆ្អឹងរបស់ទូលបង្គំ ហើយទូលបង្គំក៏នឿយហត់ដោយខំទ្រាំទប់ ទាល់តែទ្រាំមិនបានទៀត។
កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយ ព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ។
គ្រប់របស់ទាំងអស់បានកើតមកដោយសារព្រះអង្គ ហើយគ្មានអ្វីណាមួយកើតមកក្រៅពីព្រះអង្គឡើយ។