តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។
យ៉ូស្វេ 9:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ពាក់ស្បែកជើងកញ្ចាស់ប៉ះយ៉ាងញឹក ហើយស្លៀកពាក់កញ្ចាស់ ឯនំបុ័ងដែលយកមកសម្រាប់បរិភោគតាមផ្លូវសុទ្ធតែស្វិត ហើយដុះផ្សិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹកពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ពាក់ស្បែកជើងកញ្ចាស់ប៉ះយ៉ាងញឹក ហើយស្លៀកពាក់កញ្ចាស់ផង ឯនំបុ័ងដែលយកមកសំរាប់បរិភោគតាមផ្លូវ នោះសុទ្ធតែស្វិត ហើយដុះផ្សិតអស់រលីង អាល់គីតាប ពួកគេស្លៀកសម្លៀកបំពាក់ចាស់រយីករយាក និងពាក់ស្បែកជើងចាស់សឹកពេញទៅដោយថ្នេរ។ រីឯនំបុ័ងដែលគេយកទៅជាស្បៀងនោះសុទ្ធតែរឹង ហើយដុះផ្សិតអស់។ |
តែឪពុកប្រាប់ទៅពួកបាវបម្រើរបស់គាត់ថា "ចូរប្រញាប់យកអាវល្អបំផុតចេញមកបំពាក់ឲ្យកូនយើង ហើយយកចិញ្ជៀន និងស្បែកជើងមកបំពាក់ឲ្យផង។
យើងបាននាំអ្នករាល់គ្នាក្នុងទីរហោស្ថានអស់សែសិបឆ្នាំហើយ ឯសម្លៀកបំពាក់របស់អ្នក នោះមិនបានសឹកនៅលើខ្លួនសោះ ហើយស្បែកជើងរបស់អ្នកក៏មិនបានសឹកដែរ
រនុកទ្វាររបស់អ្នកជាដែក និងលង្ហិន ហើយសូមឲ្យកម្លាំងរបស់អ្នកនៅស្ថិតស្ថេរ ដូចអាយុរបស់អ្នកដែរ។
សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ យើងបានយកចេញពីផ្ទះមកទាំងក្តៅៗ សម្រាប់ជាស្បៀងតាមផ្លូវ តាំងពីថ្ងៃដែលយើងខ្ញុំបានចេញមកជួបអស់លោក តែឥឡូវនេះ មើល៍ វាស្វិត ហើយដុះផ្សិតអស់ហើយ។
ឯថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរទាំងនេះវិញ គឺនៅថ្មីទេកាលពីយើងខ្ញុំបានចាក់ស្រាបំពេញ តែមើល៍ ឥឡូវនេះ រហែកអស់។ ឯសម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំនេះសោត ក៏ទៅជាចាស់អស់ដែរ ព្រោះតែផ្លូវដ៏សែនឆ្ងាយ»។
គេក៏ប្រព្រឹត្តដោយឧបាយកល គឺគេក្លែងខ្លួនធ្វើជារាជទូត ចូលមកទាំងមានបាវចាស់ៗ ដាក់ផ្ទុកលើលារបស់គេ និងថង់ស្បែកសម្រាប់ស្រាទំពាំងបាយជូរ ជាថង់ស្បែកចាស់ ហើយធ្លាយបានចងភ្ជិតវិញ
គេបានមកជួបលោកយ៉ូស្វេក្នុងជំរំនៅគីលកាល ហើយនិយាយទៅកាន់លោក និងទៅកាន់ពួកអ៊ីស្រាអែលថា៖ «យើងខ្ញុំបានមកពីស្រុកឆ្ងាយ ដូច្នេះ សូមលោកតាំងសញ្ញាជាមួយយើងខ្ញុំផង»។