Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ យើង​បាន​យក​ចេញ​ពី​ផ្ទះ​មក​ទាំង​ក្តៅៗ សម្រាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ជួប​អស់​លោក តែ​ឥឡូវ​នេះ មើល៍ វា​ស្វិត ហើយ​ដុះ​ផ្សិត​អស់​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្ដៅៗ​ទេ តែ​ឥឡូវ​នេះ​វា​រឹង ហើយ​ដុះ​ផ្សិត​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​នំបុ័ង​យើង​ខ្ញុំ​នេះ បាន​យក​ពី​ផ្ទះ​យើង​ខ្ញុំ​មក​ទាំង​ក្តៅ សំរាប់​ជា​ស្បៀង​តាម​ផ្លូវ តាំង​ពី​ថ្ងៃ​ដែល​យើង​ខ្ញុំ​បាន​ចេញ​មក​ឯ​លោក​រាល់​គ្នា តែ​ឥឡូវ​នេះ មើល បាន​ស្វិត ហើយ​ដុះ​ផ្សិត​អស់​រលីង

សូមមើលជំពូក ចម្លង

អាល់គីតាប

12 សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្តៅៗ​ទេ តែ​ឥឡូវ​នេះ វា​រឹង​ហើយ​ដុះ​ផ្សិត​អស់។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:12
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពួក​ចាស់​ទុំ និង​ពួក​អ្នក​ស្រុក​យើង​ខ្ញុំ​ទាំង​អស់ បាន​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​យក​ស្បៀង​អាហារ​ជាប់​នឹង​ខ្លួន​សម្រាប់​តាម​ផ្លូវ ទៅ​ជួប​អស់​លោក ហើយ​ជម្រាប​ថា "យើង​ខ្ញុំ​ជា​បាវ​បម្រើ​លោក​ហើយ សូម​តាំង​សញ្ញា​ជាមួយ​យើង​ខ្ញុំ​ផង"។


ឯ​ថង់​ស្បែក​សម្រាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ទាំង​នេះ​វិញ គឺ​នៅ​ថ្មី​ទេកាល​ពី​យើង​ខ្ញុំ​បាន​ចាក់​ស្រា​បំពេញ តែ​មើល៍ ឥឡូវ​នេះ រហែក​អស់។ ឯ​សម្លៀក​បំពាក់ និង​ស្បែក​ជើងរបស់​យើង​ខ្ញុំ​នេះ​សោត ក៏​ទៅ​ជា​ចាស់​អស់​ដែរ ព្រោះ​តែ​ផ្លូវ​ដ៏​សែន​ឆ្ងាយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម