ព្រះអង្គចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ។
យ៉ូស្វេ 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងក្រុងអៃយ និងក្រុងបេត-អែល គ្មានសេសសល់អ្នកណាម្នាក់ ដែលមិនបានចេញទៅដេញតាមពួកអ៊ីស្រាអែលឡើយ។ ពួកគេទុកទីក្រុងឲ្យនៅចំហ ហើយដេញតាមពួកអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រាអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានសល់មនុស្សណាមួយនៅក្នុងក្រុងអៃយ នឹងបេត-អែល ដែលមិនបានចេញទៅដេញតាមសាសន៍អ៊ីស្រាអែលនោះឡើយ គេបានទុកទីក្រុងឲ្យនៅចំហ ដេញតាមពួកអ៊ីស្រាអែលទៅ។ អាល់គីតាប នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។ |
ព្រះអង្គចាប់មនុស្សឆ្លៀវឆ្លាត ដោយឧបាយរបស់ខ្លួនគេ ហើយក៏បង្ខូចដំបូន្មានកោងរបស់មនុស្សវាងវៃ។
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
ដ្បិតព្រះយេហូវ៉ាបានបណ្ដាលចិត្តគេឲ្យរឹងទទឹង ដើម្បីឲ្យគេចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ប្រយោជន៍ឲ្យព្រះអង្គបានបំផ្លាញគេទាំងអស់ ឥតត្រាប្រណីឡើយ គឺឲ្យលោកបានបំផ្លាញគេ ដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។
ដូច្នេះ ពួកគេក៏ហៅប្រជាជនដែលនៅក្នុងក្រុងទាំងអស់ ឲ្យប្រមូលគ្នាមកដេញតាមទ័ពអ៊ីស្រាអែល ហើយពេលពួកគេដេញតាមលោកយ៉ូស្វេ ពួកគេត្រូវឃ្លាតឆ្ងាយពីទីក្រុង។
បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលកាន់នៅដៃ តម្រង់ទៅឯក្រុងអៃយទៅ ដ្បិតយើងនឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃ តម្រង់ឆ្ពោះទៅទីក្រុង។
ដូច្នេះ លោកយ៉ូស្វេ និងពួកអ្នកច្បាំងទាំងអស់គ្នា ក៏នាំគ្នាឡើងទៅក្រុងអៃយ ហើយលោកបានជ្រើសរើសពួកអ្នកខ្លាំងពូកែដ៏អង់អាចចំនួនបីម៉ឺននាក់ ហើយចាត់គេឲ្យចេញទៅទាំងយប់។
ឯពួកកូនចៅបេនយ៉ាមីនក៏ចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបញ្ឆោតនាំគេឲ្យឃ្លាតឆ្ងាយពីទីក្រុង។ ដូចសព្វដងដែរ គេចាប់ផ្ដើមវាយពួកអ៊ីស្រាអែល ហើយសម្លាប់អស់ប្រហែលសាមសិបនាក់ មួយក្រុមតាមផ្លូវឡើងទៅបេត-អែល និងមួយក្រុមទៀតតាមផ្លូវទៅក្រុងគីបៀរ ព្រមទាំងនៅស្រុកវាលផង។