លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ប្រមូលផ្ដុំទ័ព រួចចេញទៅជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នាំមុខប្រជាជនទៅក្រុងអៃយ។
យ៉ូស្វេ 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយលោក ឡើងចូលទៅជិត នៅខាងមុខទីក្រុង រួចគេបោះទ័ពនៅជាខាងជើងក្រុងអៃយ ហើយមានជ្រលងភ្នំនៅចន្លោះពួកគេ និងក្រុងអៃយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទ័ពទាំងប៉ុន្មានដែលនៅជាមួយលោកនាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអ្នកថ្នឹកច្បាំងទាំងប៉ុន្មាន ដែលនៅជាមួយនឹងលោក ក៏ឡើងចូលទៅជិតពីខាងមុខទីក្រុង ហើយបោះទ័ពនៅជាខាងជើង មានវាលច្រកភ្នំនៅកណ្តាលគេ ហើយនឹងទីក្រុង អាល់គីតាប ទ័ពទាំងប៉ុន្មានដែលនៅជាមួយគាត់នាំគ្នាដើរចូលទៅជិតទីក្រុង។ ពេលទៅដល់ទល់មុខនឹងទីក្រុង គេក៏បោះជំរំនៅទិសខាងជើង ហើយមានជ្រលងភ្នំនៅចន្លោះពួកគេនឹងក្រុងអៃ។ |
លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ប្រមូលផ្ដុំទ័ព រួចចេញទៅជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នាំមុខប្រជាជនទៅក្រុងអៃយ។
លោកបានយកមនុស្សប្រមាណប្រាំពាន់នាក់ ហើយដាក់គេឲ្យបង្កប់ខ្លួននៅចន្លោះក្រុងបេត-អែល និងក្រុងអៃយ ពីខាងលិចទីក្រុង។