Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 8:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ប្រមូល​ផ្ដុំ​ទ័ព រួច​ចេញទៅ​ជាមួយ​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ទៅ​ក្រុង​អៃយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក លោក​ដើរ​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 លុះ​ថ្ងៃ​ស្អែក​ឡើង កាល​ទើប​នឹង​ភ្លឺ​ស្រាងៗ នោះ​យ៉ូស្វេ​លោក​ត្រួត‌ត្រា​មើល​បណ្តា​ទ័ព រួច​លោក នឹង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រាអែល ក៏​នាំ​មុខ​គេ​ឡើង​ទៅ​ឯ​ក្រុង​អៃយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក គាត់​ដើរ​ជា​មួយ​ពួក​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល នាំ​មុខ​ប្រជា‌ជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 8:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


ទូល‌បង្គំ​ប្រញាប់​ប្រញាល់ ហើយ​មិន‌បង្អង់នឹង ប្រតិ‌បត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គឡើយ។


ព្រលឹម​ស្រាង​ៗ លោក​យ៉ូស្វេ​ក្រោក​ឡើង ហើយ​នាំ​គ្នា​ចេញ​ដំណើរ​ពី​ស៊ីទីម ជាមួយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់។ លុះ​មក​ដល់​ទន្លេ​យ័រដាន់ គេ​ក៏​ស្នាក់​នៅ​ទី​នោះ មុន​នឹង​ឆ្លង​ទៅត្រើយ​ម្ខាង។


លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ពួក​សង្ឃ​នាំ​គ្នា​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា។


លោក​យ៉ូស្វេ​ក្រោក​ពី​ព្រលឹម នាំ​ពួក​អ៊ីស្រា‌អែល​ចូល​មក​តាម​កុល‌សម្ព័ន្ធ ហើយ​ប៉ះ​ចំ​លើ​កុល‌សម្ព័ន្ធ​យូដា។


ពួក​អ្នក​ច្បាំង​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​លោក ឡើង​ចូល​ទៅ​ជិត នៅ​ខាង​មុខ​ទី​ក្រុង រួច​គេ​បោះ​ទ័ព​នៅ​ជា​ខាង​ជើងក្រុង​អៃយ ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ និង​ក្រុងអៃយ។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ចាត់​ពួក​គេ​ឲ្យចេញ​ទៅ ហើយ​គេ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន ត្រៀម​នៅ​ចន្លោះរវាងក្រុង​បេត-អែល និង​ក្រុង​អៃយ គឺ​នៅ​ខាង​លិច​ក្រុង​អៃយ ប៉ុន្ដែ យប់​នោះ លោក​យ៉ូស្វេ​សម្រាក​ក្នុង​ជំរំ ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម