លោកឪពុកបានឆែកឆេររបស់ខ្ញុំសព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ? ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ និងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជម្រះពីរឿងយើងទាំងពីរ។
យ៉ូស្វេ 7:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេក៏យករបស់ទាំងនោះពីក្នុងជំរំ មកប្រគល់ជូនលោកយ៉ូស្វេ និងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដោយដាក់នៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនលោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគេនាំយកពីកណ្តាលត្រសាល ទៅជូនដល់យ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់ ដាក់នៅចំពោះព្រះយេហូវ៉ា អាល់គីតាប ពួកគេយកវត្ថុទាំងនោះចេញពីក្នុងតង់ត៍មកប្រគល់ជូនយ៉ូស្វេ និងជនជាតិអ៊ីស្រអែលទាំងអស់ ហើយគេក៏ចាក់វត្ថុទាំងនោះនៅចំពោះអុលឡោះតាអាឡា។ |
លោកឪពុកបានឆែកឆេររបស់ខ្ញុំសព្វគ្រប់ទាំងអស់ហើយ តើបានឃើញរបស់ណាជារបស់ពីផ្ទះលោកឪពុកខ្លះ? ចូរដាក់បង្ហាញនៅមុខបងប្អូនខ្ញុំ និងបងប្អូនរបស់លោកឪពុកមកមើល ដើម្បីឲ្យគេជំនុំជម្រះពីរឿងយើងទាំងពីរ។
ដូច្នេះ លោកយ៉ូស្វេចាត់មនុស្សឲ្យទៅ ហើយគេក៏រត់ទៅជំរំរបស់អេកាន ឃើញរបស់ទាំងនោះកប់នៅក្នុងជំរំរបស់គាត់ ទាំងមានប្រាក់នៅពីក្រោមមែន។
លោកយ៉ូស្វេ និងពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏យកអេកានជាកូនសេរ៉ាស ហើយយកប្រាក់ អាវធំ និងមាសមួយដុំនោះ ព្រមទាំងកូនប្រុសកូនស្រី គោ លា ចៀម ជំរំ និងអ្វីៗដែលជារបស់គាត់ទាំងអស់ ឡើងទៅជ្រលងភ្នំអាគ័រ។