Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 7:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 រួច​គេ​នាំ​យក​ពី​កណ្តាល​ត្រសាល ទៅ​ជូន​ដល់​យ៉ូស្វេ នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​អស់ ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 គេ​ក៏​យក​របស់​ទាំង​នោះ​ពី​ក្នុង​ជំរំ មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ដាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ពួក​គេ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ពួក​គេ​យក​វត្ថុ​ទាំង​នោះ​ចេញ​ពី​ក្នុង​តង់ត៍​មក​ប្រគល់​ជូន​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ហើយ​គេ​ក៏​ចាក់​វត្ថុ​ទាំង​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 7:23
3 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ឪពុក​បាន​ឆែក‌ឆេរ​របស់​ខ្ញុំ សព្វ​គ្រប់​ទាំង​អស់​ហើយ តើ​បាន​ឃើញ​របស់​ណា​ជា​របស់​ពី​ផ្ទះ​លោក​ឪពុក​ខ្លះ ចូរ​ដាក់​បង្ហាញ​នៅ​មុខ​បង​ប្អូន​ខ្ញុំ ហើយ​នឹង​បង​ប្អូន​របស់​លោក​ឪពុក​មក​មើល ដើម្បី​ឲ្យ​គេ​ជំនុំ‌ជំរះ​ពី​រឿង​យើង​ទាំង​នេះ


ដូច្នេះ​យ៉ូស្វេ​ចាត់​មនុស្ស​ឲ្យ​ទៅ ហើយ​គេ​រត់​ទៅ​ឯ​ត្រសាល​នោះ ឃើញ​មាន​របស់​ទាំង​នោះ​កប់​នៅ​ក្នុង​ត្រសាល ហើយ​ប្រាក់​ក៏​នៅ​ពី​ក្រោម​មែន


នោះ​យ៉ូស្វេ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា ក៏​យក​អេកាន ជា​កូន​សេរ៉ាស នឹង​ប្រាក់ អាវ ហើយ​នឹង​មាស​១​ដុល​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម នឹង​ត្រសាល ហើយ​របស់​គាត់​ទាំង​អស់ នាំ​ឡើង​ទៅ​ដល់​ច្រក​ភ្នំ​អាគ័រ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម