លោកអ័ប្រាហាំក្រោកឡើងពីព្រលឹម ចងកែបលា ហើយពុះឧសសម្រាប់តង្វាយដុត រួចយកក្មេងបម្រើពីរនាក់ និងអ៊ីសាកជាកូនទៅជាមួយ ចេញដំណើរទៅកន្លែងដែលព្រះទ្រង់មានព្រះបន្ទូលប្រាប់លោក។
យ៉ូស្វេ 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូស្វេក្រោកពីព្រលឹម នាំពួកអ៊ីស្រាអែលចូលមកតាមកុលសម្ព័ន្ធ ហើយប៉ះចំលើកុលសម្ព័ន្ធយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រាអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះ ប៉ះចំលើកុលសម្ព័ន្ធយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូស្វេក៏ក្រោកពីព្រលឹម នាំពួកអ៊ីស្រាអែលមកតាមពូជអំបូរគេ នោះក៏ជាប់ខាងពូជអំបូរយូដា អាល់គីតាប យ៉ូស្វេក្រោកពីព្រលឹម ហើយបង្គាប់ឲ្យជនជាតិអ៊ីស្រអែលចូលមក តាមកុលសម្ព័ន្ធ ពេលនោះប៉ះចំលើកុលសម្ព័ន្ធយូដា។ |
លោកអ័ប្រាហាំក្រោកឡើងពីព្រលឹម ចងកែបលា ហើយពុះឧសសម្រាប់តង្វាយដុត រួចយកក្មេងបម្រើពីរនាក់ និងអ៊ីសាកជាកូនទៅជាមួយ ចេញដំណើរទៅកន្លែងដែលព្រះទ្រង់មានព្រះបន្ទូលប្រាប់លោក។
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ព្រលឹមស្រាងៗ លោកយ៉ូស្វេក្រោកឡើង ហើយនាំគ្នាចេញដំណើរពីស៊ីទីម ជាមួយពួកកូនចៅអ៊ីស្រាអែលទាំងអស់។ លុះមកដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។
អ្នកណាដែលយើងត្រូវចាប់ ដោយព្រោះបានយករបស់ដែលសម្រាប់បំផ្លាញ អ្នកនោះនឹងត្រូវដុតទៅក្នុងភ្លើងជាមួយអ្វីៗដែលអ្នកនោះមាន ដោយព្រោះគេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយបានប្រព្រឹត្តការចម្កួតក្នុងពួកអ៊ីស្រាអែល"»។
លោកយ៉ូស្វេឲ្យអំបូរផ្សេងៗក្នុងកុលសម្ព័ន្ធយូដាចូលមក ហើយប៉ះចំលើអំបូរសេរ៉ាស។ លោកឲ្យអំបូរសេរ៉ាសចូលមកតាមគ្រួសារ ហើយប៉ះចំលើក្រុមគ្រួសារសាប់ឌី។
ដូច្នេះ ពួកកូនចៅអ៊ីស្រាអែលក៏ក្រោកឡើងពីព្រលឹម ទៅបោះទ័ពទល់មុខនឹងក្រុងគីបៀរ។