កូនប្រុសៗរបស់លោកយ៉ាកុបឯទៀតៗក៏មកយករបស់របរពីសាកសពទាំងនោះ ហើយរឹបយកអ្វីៗក្នុងក្រុងនោះ ព្រោះអ្នកក្រុងនោះបានបង្ខូចប្អូនស្រីរបស់គេ។
យ៉ូស្វេ 7:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោកឡើង! ញែកប្រជាជនចេញជាបរិសុទ្ធ ហើយប្រាប់គេថា "ចូរឲ្យអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធសម្រាប់ថ្ងៃស្អែក ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា ពួកអ៊ីស្រាអែលអើយ មានរបស់ដែលសម្រាប់បំផ្លាញនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាមិនអាចឈរនៅមុខខ្មាំងសត្រូវបានឡើយ ដរាបណាអ្នករាល់គ្នាមិនដកយករបស់ដែលសម្រាប់បំផ្លាញនោះ ចេញពីក្នុងចំណោមអ្នករាល់គ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោកឡើង ជម្រះប្រជាជនឲ្យវិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជម្រះខ្លួនឲ្យវិសុទ្ធ*សម្រាប់ថ្ងៃស្អែក ដ្បិតព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅ: អ៊ីស្រាអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង ញែកពួកជនចេញជាបរិសុទ្ធចុះ ហើយប្រាប់គេថា ចូរឲ្យឯងរាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ឲ្យទាន់ពេលថ្ងៃស្អែក ដ្បិតព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលថា ពួកអ៊ីស្រាអែលអើយ មានរបស់ដែលសំរាប់បំផ្លាញនៅក្នុងពួកឯង ហើយឯងពុំអាចនឹងឈរនៅមុខពួកខ្មាំងសត្រូវបានឡើយ ទាល់តែបានដករបស់ដែលសំរាប់បំផ្លាញនោះ ពីពួកឯងចេញ អាល់គីតាប ក្រោកឡើង ជម្រះប្រជាជនឲ្យបានបរិសុទ្ធ! ត្រូវប្រាប់ពួកគេថា “ចូរជម្រះខ្លួនឲ្យបានបរិសុទ្ធសម្រាប់ថ្ងៃស្អែក ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: អ៊ីស្រអែលអើយ! នៅក្នុងអ្នកមានរបស់ដែលត្រូវបំផ្លាញ។ អ្នកពុំអាចប្រឈមមុខតទល់នឹងខ្មាំងសត្រូវបានឡើយ ដរាបណាអ្នករាល់គ្នាមិនដករបស់ដែលត្រូវបំផ្លាញចេញពីក្នុងចំណោមអ្នករាល់គ្នាទេនោះ។ |
កូនប្រុសៗរបស់លោកយ៉ាកុបឯទៀតៗក៏មកយករបស់របរពីសាកសពទាំងនោះ ហើយរឹបយកអ្វីៗក្នុងក្រុងនោះ ព្រោះអ្នកក្រុងនោះបានបង្ខូចប្អូនស្រីរបស់គេ។
ឥឡូវនេះ អ្នករាល់គ្នាគិតបង្ក្រាបពួកកូនចៅយូដា និងពួកក្រុងយេរូសាឡិម ទុកជាបាវប្រុសបាវស្រីរបស់អ្នករាល់គ្នាទៀត តែអ្នករាល់គ្នា តើមិនមានអំពើរំលងចំពោះព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាដែរទេឬ?
មនុស្សមានពុតអើយ ចូរយកធ្នឹមចេញពីភ្នែករបស់ខ្លួនជាមុនសិន ទើបអ្នកនឹងមើលឃើញច្បាស់ ល្មមនឹងយកកម្ទេចចេញពីភ្នែកបងប្អូនរបស់អ្នកបាន។
ប្រសិនបើបងប្អូនពោះមួយរបស់អ្នក កូនប្រុសរបស់ឪពុកអ្នក កូនប្រុសរបស់ម្ដាយអ្នក ឬកូនប្រុសកូនស្រីរបស់អ្នកផ្ទាល់ ឬប្រពន្ធជាទីស្រឡាញ់របស់អ្នក ឬមិត្តសម្លាញ់ចិត្តមួយថ្លើមមួយនឹងអ្នក បានបបួលអ្នកដោយស្ងាត់ៗថា "តោះយើង ទៅគោរពប្រតិបត្តិដល់ព្រះដទៃទៀតវិញ" ជាព្រះដែលអ្នក ឬដូនតារបស់អ្នកមិនដែលស្គាល់
លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រោះថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា»។
រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។
ពួកអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប គេបានប្រព្រឹត្តរំលងសេចក្ដីសញ្ញារបស់យើង ដែលយើងបានបង្គាប់គេ គេបានទាំងយករបស់ដែលញែកសម្រាប់នឹងបំផ្លាញទុកខ្លះ គេបានលួច ហើយកុហក គេយករបស់ទាំងនោះទៅទុកជាមួយអីវ៉ាន់របស់ខ្លួន។