ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រីឯ​អ្នក ត្រូវ​បង្គាប់​ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញាថា "កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​ស្ងៀម​នៅ​ក្នុង​ទន្លេ​យ័រ​ដាន់"»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អ្នក​ត្រូវ​បង្គាប់​ឲ្យ​ក្រុម​បូជា‌ចារ្យ ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្ដង”»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ត្រូវ​ឲ្យ​ឯង​បង្គាប់​ដល់​ពួក​សង្ឃ ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា ថា​កាល​ណា​ទៅ​ដល់​មាត់​ទឹក​ទន្លេ​យ័រដាន់​ហើយ នោះ​ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទឹក​នោះ​ទៅ។

សូមមើលជំពូក

អាល់គីតាប

រីឯ​អ្នក​ត្រូវ​បង្គាប់​ឲ្យ​ក្រុម​អ៊ីមុាំ ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​ថា “កាល​ណា​អ្នក​រាល់​គ្នា​ទៅ​ដល់​មាត់​ទន្លេ​យ័រដាន់ ត្រូវ​ចុះ​ទៅ​ឈរ​នៅ​ក្នុង​ទន្លេ​តែ​ម្តង”»។

សូមមើលជំពូក



យ៉ូស្វេ 3:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អេលីយ៉ា​ប្រាប់​គាត់​ថា៖ «ចូរ​រង់‌ចាំ​នៅ​ទី​នេះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ទន្លេ​យ័រដាន់»។ តែ​គាត់​ប្រកែក​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​ព្រលឹង​លោក​ដែល​នៅ​រស់​ដែរ​ថា ខ្ញុំ​មិន​ព្រម​ឃ្លាត​ពី​លោក​ទេ» ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​ដើរ​ទៅ​មុខ​ទៀត។


អ្នក​ទាំង​នោះ​ក៏​ប្រមូល​ពួក​បង‌ប្អូន​គេ ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​ចូល​ទៅ​សម្អាត​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ដោយ‌សារ​ស្តេច


រួច​ព្រះ‌បាទ​ហេ‌សេ‌គា​បង្គាប់​ឲ្យ​ថ្វាយ​តង្វាយ​ដុត​នៅ​លើ​អាស‌នា រីឯ​កាល​ចាប់​តាំង​ដុត​តង្វាយ នោះ​ចម្រៀង​នៃ​ព្រះ‌យេហូវ៉ា​ក៏​ផ្តើម​ឮ​ឡើង ព្រម​ទាំង​ត្រែ និង​គ្រឿង​ភ្លេង​របស់​ដាវីឌ ជា​ស្តេច​សាសន៍​អ៊ីស្រា‌អែល​ផង។


មួយ​ទៀត ព្រះ‌បាទ​ហេ‌សេ‌គា និង​ពួក​អ្នក​ជា​ប្រធាន ក៏​បង្គាប់​ពួក​លេវី​ឲ្យ​ច្រៀង​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា ដោយ​ទំនុក​របស់​ព្រះ‌បាទ​ដាវីឌ និង​របស់​អេសាភ ជា​អ្នក​មើល​ឆុត គេ​ក៏​ច្រៀង​សរសើរ​ដោយ​ចិត្ត​រីក‌រាយ​សប្បាយ រួច​ឱន​ក្បាល​ថ្វាយ​បង្គំ។


ព្រះ‌ហស្ត​នៃ​ព្រះ​ក៏​បណ្ដាល​ឲ្យ​ពួក​យូដា​មាន​ចិត្ត​ព្រម‌ព្រៀង​គ្នា ធ្វើ​តាម​បង្គាប់​នៃ​ស្តេច និង​ពួក​អ្នក​ជា​ប្រធាន តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


បន្ទាប់​មក ខ្ញុំ​បង្គាប់​ពួក​លេវី ឲ្យ​គេ​ធ្វើ​ពិធី​សម្អាត​ខ្លួន​ជា​បរិសុទ្ធ ហើយ​ឲ្យ​គេ​មក​ចាំ​យាមនៅ​តាម​ទ្វារ​ក្រុង ដើម្បី​ញែក​ថ្ងៃ​សប្ប័ទជា​បរិសុទ្ធ។ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​នឹក​ចាំ​ពី​ទូល‌បង្គំ​ក្នុង​ការ​នេះ​ផង ហើយ​សូម​អាណិត​មេត្តា​ទូល‌បង្គំ ដោយ​ព្រះ​ហឫទ័យ​សប្បុ‌រស​ដ៏​ធំធេង​របស់​ព្រះ‌អង្គ។


យ៉ូ‌យ៉ាដា ជា​កូន​របស់​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ មាន​កូន​ប្រុស​ម្នាក់​ជា​កូន​ប្រសា​រ​‌របស់​សាន​បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នេះ ខ្ញុំ​ក៏​បណ្តេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។


ប៉ុន្ដែ លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​វិញ​ថា៖ «កុំ​ខ្លាច​អី តាំង​ចិត្ត​ឲ្យ​មាំ​ឡើង ចាំ​មើល​ការ​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​នឹង​ប្រោស​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ។ ដ្បិត​សាសន៍​អេស៊ីព្ទ​ដែល​អ្នក​រាល់​គ្នា​ឃើញ​នៅ​ថ្ងៃ​នេះ អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ត​ទៅ​ទៀត​ហើយ។


បើ​មនុស្ស​សង្ឃឹម និង​រង់​ចាំ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ‌យេហូវ៉ា ឥត​បារម្ភ​ព្រួយ នោះ​ល្អ​ហើយ។


កាល​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​កំពុង​ដើរ​ឆ្លង​នៅ​លើ​ដី​ស្ងួត ពួក​សង្ឃ​ដែល​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​ឈរ​លើ​ដី​ស្ងួត នៅ​កណ្ដាល​ទន្លេ រហូត​ទាល់​តែ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ឆ្លង​ផុត​ទន្លេ​យ័រ​ដាន់។


ហើយ​បង្គាប់​ប្រជា‌ជន​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ពួក​លេវី​ជា​សង្ឃ​សែង​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ពី​ទី​កន្លែង​របស់​អ្នក ហើយ​ដើរ​ទៅ​តាម​ហិប​នោះ​ទៅ


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «នៅ​ថ្ងៃ​នេះ យើង​នឹង​ចាប់​ផ្ដើម​លើក​តម្កើង​អ្នក នៅ​មុខ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ដើម្បី​ឲ្យ​គេ​ដឹង​ថា យើង​នៅ​ជា​មួយអ្នក ដូច​យើង​បាន​នៅ​ជា​មួយ​ម៉ូសេ​ដែរ


ដូច្នេះ លោក​យ៉ូស្វេ​មាន​ប្រសាសន៍ទៅ​កាន់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា៖ «ចូរ​មកណេះ ហើយ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក»។


កាល​ប្រជា‌ជនទាំង​អស់​បាន​ឆ្លង​ផុត​ហើយ ហិប​នៃ​ព្រះ‌យេហូវ៉ា និង​ពួក​សង្ឃក៏​ឆ្លង​ទៅ​នៅ​ខាង​មុខប្រជា‌ជន។