ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 24:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ប្រជា‌ជន​ត្រឡប់​ទៅ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យ៉ូស្វេ​ក៏​ឲ្យ​បណ្តាជន​ទាំង​អស់​គ្នា ត្រឡប់​ទៅ​ឯ​ស្រុក ជា​មរដក​របស់​គេ​រៀង​ខ្លួន​ទៅ។

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។

សូមមើលជំពូក



យ៉ូស្វេ 24:28
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​អ៊ីស្រា‌អែលឯ​ទៀតៗ ពួក​សង្ឃ និង​ពួក​លេវី រស់​នៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​យូដា គ្រប់​គ្នា​នៅ​តាម​ទឹក​ដី​ជា​មត៌ក​របស់​គេ​រៀង​ខ្លួន។


ដើម្បី​កុំ​ឲ្យ​មត៌ក​របស់​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​ផ្ទេរ​ពី​កុល‌សម្ព័ន្ធ​មួយ​ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត ដ្បិត​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​ត្រូវ​រក្សា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។


ដូច្នេះ មិន​ត្រូវ​ផ្ទេរ​មត៌ក​ពី​កុល‌សម្ព័ន្ធ​មួយ ទៅ​កុល‌សម្ព័ន្ធ​មួយ​ផ្សេង​ទៀត​ឡើយ ដ្បិត​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ត្រូវ​នៅ​ជាប់​នឹង​មត៌ក​របស់​គេ​រៀង​ខ្លួន»។


ដូច្នេះ លោក​យ៉ូស្វេ​ក៏​ឲ្យ​ពរពួក​គេ ហើយ​ឲ្យ​ពួក​គេ​ចេញ​ទៅ ពួក​គេ​ក៏​ត្រឡប់​ទៅ​ជំរំ​របស់​ខ្លួន​វិញ។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​អស់​ថា៖ «មើល៍ ថ្ម​នេះ​នឹង​បាន​ជា​បន្ទាល់​ទាស់​នឹង​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​អស់​ទាំង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​យើង។ ដូច្នេះ ថ្ម​នេះ​នឹង​បាន​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ក្រែង​អ្នក​រាល់​គ្នា​ធ្វើ​ជា​មិន​ស្គាល់​ព្រះ​របស់​អ្នក​រាល់​គ្នា»។


ក្រោយ​ការ​ទាំង​នោះ​មក លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ជា​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្លាប់​ទៅ ចំនួន​អាយុ​របស់​លោក​បាន​មួយ​រយ​ដប់​ឆ្នាំ។


កាល​លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជាជន​ចេញ​ទៅ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ទៅ​ចាប់​យកទឹក​ដី​ជា​មត៌ក​របស់​គេ​រៀង​ខ្លួន។