យ៉ូស្វេ 21:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងអាណាថោត និងវាលស្មៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅជុំវិញ គឺទាំងអស់មានបួនក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អាន៉ាថោត នឹងដីនៅជុំវិញ អាលម៉ូន នឹងដីនៅជុំវិញ ទាំងអស់មាន៤ក្រុង អាល់គីតាប ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ក្រុងអាល់ម៉ូន និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់បួនក្រុង។ |
ខណៈនោះ ស្តេចក៏មានរាជឱង្ការទៅសង្ឃអ័បៀថើរថា៖ «ចូរឯងត្រឡប់ទៅស្រែចម្ការរបស់ឯង ដែលនៅស្រុកអាណាថោតវិញទៅ ដ្បិតឯងគួរនឹងស្លាប់ហើយ ប៉ុន្តែ យើងមិនសម្លាប់នៅវេលានេះទេ ព្រោះឯងជាអ្នកសែងហិបរបស់ព្រះអម្ចាស់យេហូវ៉ា នៅចំពោះស្ដេចដាវីឌជាបិតារបស់យើង ហើយដោយព្រោះឯងបានរងទុក្ខ ក្នុងគ្រប់ទាំងសេចក្ដីលំបាករបស់បិតាយើងដែរ»។
ហើយពីកុលសម្ព័ន្ធបេនយ៉ាមីន នោះក៏ឲ្យក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ហើយក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ ទីក្រុងសម្រាប់ពួកគ្រួកេហាត់ទាំងអស់មានដប់បី។
ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្តាប់ចុះ ឱពួកក្រុងអាណាថោតអើយ គួរអាណិតអ្នកណាស់ហ្ន៎
នេះជាពាក្យរបស់ហោរាយេរេមា ជាកូនហ៊ីលគីយ៉ា គឺជាម្នាក់ក្នុងពួកសង្ឃ ដែលនៅក្រុងអាណាថោត ក្នុងស្រុកបេនយ៉ាមីន
ពីកុលសម្ព័ន្ធបេនយ៉ាមីន គេឲ្យក្រុងគីបៀន និងវាលស្មៅជុំវិញ ក្រុងគេបា និងវាលស្មៅជុំវិញ