ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 20:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់ ខាង​កើត​ក្រុង​យេរីខូរ គេ​ជ្រើស​រើស​យក​ក្រុង​បេស៊ើរ ក្នុង​ទី​រហោ‌ស្ថាន​នៅលើ​តំបន់​ខ្ពង់​រាប ពី​កុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ពី​កុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​ខាង​កើត​ក្រុង​យេរីខូ គេ​បាន​ជ្រើស​រើស​យក​ក្រុង​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន ក្នុង​តំបន់​ខ្ពង់​រាប​របស់​កុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​របស់​កុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ខាង​កើត​ក្រុង​យេរីខូរ គេ​ក៏​តាំង​ក្រុង​បេស៊ើរ ក្នុង​ទី​រហោ‌ស្ថាន នៅ​ស្រុក​វាល ខែត្រ​ពូជ​អំបូរ​រូបេន​១ នឹង​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត ក្នុង​ខែត្រ​ពូជ​អំបូរ​កាឌ់​១ ហើយ​នឹង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន ក្នុង​ខែត្រ​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ​១

សូមមើលជំពូក

អាល់គីតាប

នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​នៅ​ខាង​កើត​ក្រុង​យេរីខូ គេ​បាន​ជ្រើស​រើស​យក​ក្រុង​បេស៊ើរ នៅ​វាល​រហោ‌ស្ថាន ក្នុង​តំបន់​ខ្ពង់​រាប​របស់​កុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ​របស់​កុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន​របស់​កុល‌សម្ព័ន្ធ​ម៉ាណាសេ។

សូមមើលជំពូក



យ៉ូស្វេ 20:8
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ស្តេច​អ៊ីស្រា‌អែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​បួនរយ​នាក់​មក​សួរ​ថា៖ «តើ​យើង​ត្រូវ​ចេញ​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន?» គេ​ទូល​ឆ្លើយ​ថា៖ «សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្ដាប់​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា​ហើយ»


ទ្រង់​ក៏​បាន​យាង​ទៅ​ច្បាំង​នឹង​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី នៅ​ក្រុង​រ៉ាម៉ូត-កាឡាត ជា‌មួយ​យេ‌ហូរ៉ាម ជា​បុត្រ​ព្រះបាទ​អ័ហាប់ ហើយ​ពួក​ស៊ីរី​បាន​ធ្វើ​ឲ្យ​យេ‌ហូរ៉ាម​មាន​របួស។


និង​ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ត្រង់​ក្រុង​យេរីខូរ គឺ​ខាង​កើត​ទន្លេ​នោះ​ពី​កុល‌សម្ព័ន្ធ​រូបេន ក៏​ឲ្យ​ក្រុង​បេស៊ើរ ដែល​នៅ​ទី​រហោ‌ស្ថាន និង​វាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាហាស និងវាលស្មៅ​នៅ​ជុំ‌វិញ


ពី​កុល‌សម្ព័ន្ធ​កាដ បាន​ឲ្យ​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត និងវាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ា‌ហា‌ណែម និងវាលស្មៅ​នៅ​ជុំ‌វិញ


អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា និង​អេទ្រី ជា​ក្រុង​នៃ​នគរ​ស្តេច​អុក​នៅ​ស្រុក​បាសាន។


ក្រុង​ទាំង​នោះ​គឺ ក្រុង​បេស៊ើរ នៅ​ទី​រហោ‌ស្ថាន​នៃ​តំបន់​ខ្ពង់​រាប សម្រាប់​ពួក​រូបេន ក្រុង​រ៉ាម៉ូត នៅ​ស្រុក​កាឡាត សម្រាប់​ពួក​កាដ និង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន សម្រាប់​ពួក​ម៉ាណា‌សេ។


ដូច្នេះ គេ​ក៏​ញែក​ក្រុង​កេដេស នៅ​ស្រុក​កាលីឡេ ក្នុង​ស្រុក​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ស្រុក​ភ្នំ​អេប្រាអិម ក្រុង​គារ‌យ៉ាត់-អើបា (គឺ​ជា​ក្រុង​ហេប្រុន) នៅ​ស្រុក​ភ្នំ​យូដា។


នេះ​ហើយ​ជា​ទី​ក្រុង​ជម្រក​ដែល​បាន​តាំង​ឡើង​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​មនុស្ស​ដោយ​អចេតនា អាច​រត់​ទៅ​ជ្រកកោន​នៅ​ទី​នោះ កុំ​ឲ្យ​គេ​ស្លាប់​ដោយ​ដៃរបស់​អ្នក​ដែល​សង‌សឹក​នឹង​ឈាម រហូត​ទាល់​តែ​មាន​ការ​ជំនុំ​ជម្រះ​នៅ​មុខក្រុម​ជំនុំ។


ពួក​កូន​ចៅ​គើសុន ជា​អំបូរ​មួយ​ក្នុង​ពួក​លេវី គេ​ឲ្យ​ក្រុង​ខ្លះពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង គឺ​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ជា​ក្រុង​ជម្រក​សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​វាល​ស្មៅ​ជុំ‌វិញ ហើយ​ក្រុង​បេអេសត្រា និង​វាល​ស្មៅ​ជុំ‌វិញ ទាំង​អស់​មាន​ពីរ​ក្រុង។


ពី​កុល‌សម្ព័ន្ធ​រូបេន គេ​ឲ្យ​ក្រុង​បេស៊ើរ និង​វាល​ស្មៅ​ជុំ‌វិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​ជុំ‌វិញ


ពី​កុល‌សម្ព័ន្ធ​កាដ គេ​ឲ្យ​ក្រុង​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​ជុំ‌វិញ ទុក​ជា​ក្រុង​ជម្រក សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​ជុំ‌វិញ