ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេថា៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​យ៉ូស្វេ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​យ៉ូស្វេ​ថា៖

សូមមើលជំពូក



យ៉ូស្វេ 20:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​អ្នក​នោះ​មិន​មាន​ចេតនា​នឹង​ធ្វើ​ឲ្យ​គេ​ស្លាប់​ទេ តែ​ជា​សកម្ម‌ភាព​របស់​ព្រះ​ដោយ​សារ​ដៃ​អ្នក​នោះ នោះ​យើង​នឹង​តាំង​ឲ្យ​មាន​កន្លែង​មួយ ដែល​អ្នក​នោះ​អាច​រត់​ទៅ​ជ្រក​កោន។


«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា ពេល​ណា​អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រ‌ដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ថា៖


«កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​កាត់​សាសន៍​នានា ដែល​ព្រះ‌អង្គ​ប្រទាន​ស្រុក​របស់​គេ​មក​ឲ្យ​អ្នក ហើយ​អ្នក​បាន​បណ្តេញ​គេ​ចេញ រួច​រស់​នៅ​ក្នុង​ក្រុង និង​ក្នុង​ផ្ទះ​របស់​គេ


នេះ​ហើយ​ជា​មត៌ក​ទាំង​ប៉ុន្មាន ដែល​សង្ឃ​អេលា‌សារ និងលោក​យ៉ូស្វេ ជា​កូនលោក​នុន ព្រម​ទាំងពួក​មេ​លើ​វង្សា‌នុវង្ស​នៃ​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល បាន​ចែក​ឲ្យ​ដោយ​ចាប់​ឆ្នោត​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ​នៅ​ស៊ីឡូរ។ ដូច្នេះ គេ​ក៏​បាន​បែង​ចែក​ស្រុក​នោះ​ចប់​សព្វ​គ្រប់​ជា​ស្ថាពរ។


«ចូរ​ប្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​រាល់​គ្នា​ត្រូវ​តាំង​ឲ្យ​មាន​ទី​ក្រុង​ជម្រក ដូច​យើង​បាន​បង្គាប់​អ្នក​តាម​រយៈ​ម៉ូសេ​ចុះ


អ្នក​នោះ​ឆ្លើយ​ថា៖ «ទេ! ខ្ញុំ​ជា​មេ​ទ័ព​លើ​ពួក​ពល​របស់​ព្រះ‌យេហូវ៉ា ខ្ញុំ​ទើប​នឹង​មក​ដល់»។ លោក​យ៉ូស្វេ​ក៏​ក្រាប​ថ្វាយ​បង្គំ ឱន​មុខ​ដល់​ដី ហើយ​សួរ​ថា៖ «តើ​លោក​ម្ចាស់​ចង់​មាន​ប្រសាសន៍​អ្វី​មក​ខ្ញុំ​ប្របាទ ជា​បាវ​បម្រើ​របស់​លោក​ម្ចាស់?»


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល៍ យើង​បាន​ប្រគល់​ក្រុង​យេរីខូរ ទាំង​ស្តេច ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​ដ៏​អង់​អាច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ក្រោក​ឡើង! ហេតុ​អ្វីបាន​ជា​ក្រាប​ចុះ ឱន​មុខ​ដល់​ដី​ដូច្នេះ?