ប៉ុន្ដែ នាងបាននាំអ្នកទាំងពីរឡើងទៅលើដំបូលផ្ទះ ហើយលាក់នៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូល។
យ៉ូស្វេ 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលអ្នកទាំងពីរមិនទាន់ដេកនៅឡើយ នាងក៏ឡើងទៅជួបគេនៅលើដំបូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចកាលអ្នកទាំង២មិនទាន់ដេកនៅឡើយ នោះនាងក៏ឡើងទៅឯគេនៅលើដំបូល អាល់គីតាប នាងបានឡើងទៅជួបអ្នកស៊ើបការណ៍ទាំងពីរនៅលើដំបូលផ្ទះ មុនពួកគេចូលដំណេក |
ប៉ុន្ដែ នាងបាននាំអ្នកទាំងពីរឡើងទៅលើដំបូលផ្ទះ ហើយលាក់នៅក្នុងគំនរដើមខ្លូតទេស ដែលនាងបានបញ្ឈរនៅលើដំបូល។
ដូច្នេះ បុរសទាំងនោះក៏ដេញតាមអ្នកទាំងពីរ តាមផ្លូវទៅកាន់ទន្លេយ័រដាន់ រហូតដល់កន្លែងឆ្លង។ កាលពួកអ្នកដេញតាមបានចេញទៅផុតហើយ នោះគេក៏បិទទ្វារក្រុង។
ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។
ពេលនោះ មានមនុស្សទាំងប្រុសទាំងស្រីនៅពេញក្នុងវិហារ។ ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏នៅទីនោះដែរ ហើយនៅលើដំបូល មានមនុស្សទាំងប្រុសទាំងស្រីប្រមាណបីពាន់ ឈរមើលពីលើដំបូល ក្នុងពេលសាំសុនកំពុងឡកត្លុក។