ហើយអេលីសេប្រាប់គេថា៖ «មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្សដែលត្រូវរកនោះ» តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
យ៉ូស្វេ 2:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ស្ត្រីនោះបាននាំបុរសពីរនាក់នោះទៅលាក់ទុក រួចប្រាប់ថា៖ «មានមនុស្សមកឯនាងខ្ញុំមែន តែនាងខ្ញុំមិនបានដឹងថាគេមកពីណាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់ រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនាងបាននាំយកមនុស្ស២នាក់នោះទៅលាក់ទុក រួចប្រាប់ថា មានមនុស្សមកឯខ្ញុំមែន តែខ្ញុំឥតបានដឹងជាមកពីណាទេ អាល់គីតាប ប៉ុន្តែ ស្ត្រីនោះបាននាំបុរសទាំងពីរទៅលាក់រួចពោលថា៖ «ចា៎សលោក! ពួកនោះបានមកផ្ទះនាងខ្ញុំមែន តែនាងខ្ញុំមិនដឹងថាពួកគេមកពីណាឡើយ។ |
ហើយអេលីសេប្រាប់គេថា៖ «មិនមែនផ្លូវនេះ ហើយមិនមែនទីក្រុងនេះដែរ សូមមកតាមខ្ញុំចុះ ខ្ញុំនឹងនាំអ្នករាល់គ្នាទៅឯមនុស្សដែលត្រូវរកនោះ» តែលោកនាំគេទៅឯក្រុងសាម៉ារីវិញ។
ឆ្មបទាំងពីរទូលផារ៉ោនថា៖ «ព្រោះស្ត្រីសាសន៍ហេព្រើរមិនដូចស្ត្រីសាសន៍អេស៊ីព្ទទេ គេរឹងប៉ឹងណាស់ ឆ្មបមិនទាន់ទៅដល់ផង នាងសម្រាលកូនរួចស្រេចទៅហើយ»។
នាងរ៉ាហាប ជាស្ត្រីពេស្យា ក៏ដូច្នោះដែរ តើនាងមិនបានរាប់ជាសុចរិត ដោយសារអំពើដែលនាងប្រព្រឹត្តទេឬ? គឺនៅពេលដែលនាងទទួលពួកអ្នកនាំសារ ហើយឲ្យគេចេញទៅវិញតាមផ្លូវមួយផ្សេងទៀត។
ពេលនោះ ស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅជួបនាងរ៉ាហាប ប្រាប់ថា៖ «ចូរនាំមនុស្សដែលបានចូលមកឯនាង គឺអ្នកដែលចូលមកក្នុងផ្ទះនាងចេញមក ដ្បិតគេបានមកសង្កេតមើលស្រុកនេះទាំងមូល»។
លុះជិតដល់ពេលបិទទ្វារក្រុងនៅពេលព្រលប់ បុរសនោះបានចេញទៅបាត់។ នាងខ្ញុំមិនដឹងថាបុរសនោះទៅទីណាទេ។ សូមដេញតាមគេឲ្យលឿនទៅ ដ្បិតអស់លោកនឹងដេញតាមគេទាន់មិនខាន»។
ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។
ចំណែកនាងរ៉ាហាបជាស្រីពេស្យា ក្រុមគ្រួសាររបស់ឪពុកនាង និងមនុស្សរបស់នាងទាំងប៉ុន្មាន លោកយ៉ូស្វេបានទុកជីវិតវិញ។ ក្រុមគ្រួសាររបស់នាង រស់នៅក្នុងចំណោមពួកអ៊ីស្រាអែលរហូតដល់សព្វថ្ងៃ ព្រោះនាងបានបំពួនមនុស្សដែលលោកយ៉ូស្វេបានចាត់ទៅសង្កេតមើលក្រុងយេរីខូរ។