យ៉ូស្វេ 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ពេលនោះ ស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅជួបនាងរ៉ាហាប ប្រាប់ថា៖ «ចូរនាំមនុស្សដែលបានចូលមកឯនាង គឺអ្នកដែលចូលមកក្នុងផ្ទះនាងចេញមក ដ្បិតគេបានមកសង្កេតមើលស្រុកនេះទាំងមូល»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ស្ដេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 នោះស្តេចក្រុងយេរីខូរក៏ចាត់គេឲ្យទៅបង្គាប់រ៉ាហាបថា ចូរនាំមនុស្សដែលចូលមកស្នាក់នៅផ្ទះឯងនោះចេញមក ដ្បិតគេបានមក ដើម្បីនឹងដើរសង្កេតមើលពេញក្នុងស្រុកនេះ សូមមើលជំពូកអាល់គីតាប3 ស្តេចក្រុងយេរីខូចាត់គេឲ្យទៅប្រាប់នាងរ៉ាហាបថា៖ «ចូរនាំពួកដែលបានចូលមកស្នាក់នៅក្នុងផ្ទះនាងចេញមក ដ្បិតគេមកស៊ើបការណ៍នៅស្រុកទាំងមូល»។ សូមមើលជំពូក |