ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 2:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ចេញ​ពី​ទ្វារ​ផ្ទះ​របស់​នាង ទៅ​តាម​ដង​ផ្លូវ នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​លើ​ក្បាល​របស់​គេ ឯ​យើង​គ្មាន​ទោស​ទេ។ ប៉ុន្ដែ ប្រសិន‌បើ​មាន​ដៃ​ណា​ដាក់​លើ​អ្នក​ណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង នោះ​ឈាម​របស់​គេ​នឹង​ធ្លាក់​មក​លើ​ក្បាល​យើង​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​នរណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់‌រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​មាន​អ្នក​ណា​មួយ​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​នាង នោះ​ឈាម​របស់​គេ​នឹង​នៅ​តែ​លើ​ក្បាល​គេ​វិញ ឯ​យើង​គ្មាន​ទោស​ទេ តែ​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​នាង បើសិន​ជា​មាន​អ្នក​ណា​ពាល់​គេ នោះ​ឈាម​គេ​នឹង​ធ្លាក់​មក​លើ​យើង​វិញ

សូមមើលជំពូក

អាល់គីតាប

ប្រសិន​បើ​នរណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ផ្ទះ គេ​នឹង​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង យើង​មិន​រ៉ាប់‌រង​ទទួល​ខុស​ត្រូវ​ទេ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​មាន​ពួក​យើង​ប្រហារ​ជីវិត​នរណា​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នាង ពួក​យើង​នឹង​ទទួល​ខុស​ត្រូវ!

សូមមើលជំពូក



យ៉ូស្វេ 2:19
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដាវីឌ​មាន​ប្រ‌សាសន៍​ថា៖ «សូម​ឲ្យ​ឈាម​របស់​អ្នក​ធ្លាក់​លើ​ក្បាល​អ្នក​វិញ​ចុះ ដ្បិត​មាត់​អ្នក​បាន​ធ្វើ​បន្ទាល់​ទាស់​នឹង​ខ្លួន​ឯង​ថា "ខ្ញុំ​បាន​សម្លាប់​មនុស្ស​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង"»។


ដូច្នេះ ចំណង់​បើ​មនុស្ស​អាក្រក់​បាន​សម្លាប់​មនុស្ស​សុចរិត នៅ​លើ​ដំណេក ក្នុង​លំ‌នៅ​របស់​ខ្លួន នោះ​តើ​មិន​ឲ្យ​យើង​សង‌សឹក​ជំនួស​ឈាម​អ្នក​នោះ ដោយ​ដក​ឯង​ចេញ​ពី​ផែនដី​ទៅ លើស​ជាង​ទៅ​ទៀត​ទេ​ឬ?»


ព្រះ‌យេហូវ៉ា​នឹង​ទម្លាក់​ឈាម​របស់​គាត់ ទៅ​លើ​ក្បាល​របស់​គាត់​វិញ ព្រោះ​គាត់​បាន​ប្រហារ​ជីវិត​មនុស្ស​ពីរ​នាក់ ដែល​សុចរិត ហើយ​ល្អ​ជាង​គាត់ ដោយ​កាប់​នឹង​ដាវ តែ​ព្រះបាទ​ដាវីឌ​ជា​បិតា​របស់​យើង​មិន​បាន​ជ្រាប​សោះ គឺ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​ពួក​អ៊ីស្រា‌អែល និង​អ័ម៉ា‌សា កូន​យេធើ ជា​មេ‌ទ័ព​ពួក​យូដា។


ឈាម​នោះ​ជា​ទី​សម្គាល់​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ ពេល​យើង​ឃើញ​ផ្ទះ​ណា​មាន​ឈាម យើង​នឹង​រំលង​ផុត​ពី​អ្នក​រាល់​គ្នា​ទៅ ហើយ​គ្មាន​គ្រោះ​កាច​ណា​បំផ្លាញ​អ្នក​រាល់​គ្នា ក្នុង​ពេល​ដែល​យើង​វាយ​ស្រុក​អេស៊ីព្ទ​នោះ​ឡើយ។


ចូរ​យក​មែក​ហ៊ីសុប​មួយ​កញ្ចុំ ជ្រលក់​ក្នុង​ឈាម​ដែល​នៅ​ក្នុង​ផើង យក​ទៅ​លាប​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ចេញ​ទៅ​ក្រៅ​ទ្វារ​ផ្ទះ​របស់​ខ្លួន​ឡើយ រហូត​ដល់​ព្រឹក។


ដ្បិត​ព្រះ‌យេហូវ៉ា​នឹង​យាង​កាត់​ស្រុក ដើម្បី​វាយ​សាសន៍​អេស៊ីព្ទ កាល​ណា​ព្រះ‌អង្គ​ទត​ឃើញ​ឈាម​ប្រឡាក់​នៅ​ធ្នឹម និង​ក្រប​ទ្វារ​ទាំង​សង​ខាង ព្រះ‌អង្គ​នឹង​រំលង​ហួស​ទ្វារ​នោះ​ទៅ មិន​ឲ្យ​មេ​បំផ្លាញ​ចូល​ទៅ​វាយ​អ្នក​រាល់​គ្នា​នៅ​ក្នុង​ផ្ទះ​ឡើយ។


បើ​មនុស្ស​ណា​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក នោះ​ឈ្មោះ​ថា​បាន​បើក​កេរ‌ខ្មាស​របស់​ឪពុក​ហើយ ត្រូវ​សម្លាប់​អ្នក​ទាំង​ពីរ​នោះ​ជា​កុំ​ខាន ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។


អស់​អ្នក​ណា​ដែល​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​ត្រូវ​សម្លាប់​ចោល​ជា​មិន​ខាន ដ្បិត​បាន​បង្អាប់​ដល់​ឪពុក​ម្តាយ​ខ្លួន​ហើយ ដូច្នេះ ឈាម​គេ​ត្រូវ​ធ្លាក់​មក​លើ​គេ​វិញ។


អ្នក​ណា​ដែល​នៅ​លើ​ដំបូល​ផ្ទះ មិន​ត្រូវ​ចុះ​មក​យក​របស់​អ្វី​ពី​ក្នុង​ផ្ទះ​ឡើយ


តែ​ដោយ​ព្រោះ​សាសន៍​យូដា​ចេះ​តែ​ទាស់​ទទឹង ហើយ​ជេរ​ប្រមាថ​លោក​ផងនោះ លោក​ក៏​រលាស់​អាវ​ខ្លួន ហើយមាន​ប្រសាសន៍​ថា៖ «ចូរ​ឲ្យ​ឈាម​អ្នក​រាល់​គ្នា ធ្លាក់​លើ​ក្បាល​អ្នក​រាល់​គ្នា​ចុះ ខ្ញុំ​គ្មាន​ទោស​ទេ ចាប់​ពី​ពេល​នេះ​ទៅ ខ្ញុំ​នឹង​ទៅ​រក​សាសន៍​ដទៃ​វិញ»។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ធ្វើ​បន្ទាល់​ប្រាប់​អ្នក​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ថា ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​អ្នក​ទាំង​អស់គ្នា​ឡើយ


លោក​ប៉ុល​មាន​ប្រសាសន៍​ទៅ​មេទ័ពរង និង​ពួក​ទាហាន​ថា៖ «ប្រសិន‌បើ​អ្នក​ទាំង‌នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ នោះអ្នក​រាល់​គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ»។


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​នៅ​ក្នុង​ព្រះ‌អង្គ មិន​មែន​ដោយ​សេចក្ដី​សុចរិត​របស់​ខ្លួន​ខ្ញុំ ដែល​មក​ពី​ក្រឹត្យ‌វិន័យ​នោះ​ទេ តែ​ដោយ​សារ​ជំនឿ​ដល់​ព្រះ‌គ្រីស្ទ គឺ​ជា​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ ដោយ​សារ​ជំនឿ។


ចុះ​ចំណង់​បើ​អ្នក​ដែល​ជាន់​ឈ្លី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​ប្រមាថ​ព្រះ‌លោហិត​នៃ​សេចក្ដី​សញ្ញា ដែល​បាន​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ហើយ​ត្មះ‌តិះ‌ដៀល​ព្រះ‌វិញ្ញាណ​ដ៏​មាន​ព្រះ‌គុណ សូម​អ្នក​រាល់​គ្នា​គិត​មើល៍ តើ​គេ​សម​នឹង​មាន​ទោស​ធ្ងន់​យ៉ាង​ណា​ទៅ​ទៀត?


ដូច្នេះ សូម​ស្បថ​ឲ្យ​នាង​ខ្ញុំ​ឥឡូវ ដោយ​យក​ព្រះ‌យេហូវ៉ា​ជាសាក្សី​ថា ពួក​លោក​នឹង​អាណិត​មេត្តា​ដល់​ក្រុម​គ្រួសារ​ឪពុក​នាង​ខ្ញុំ ដូច​នាង​ខ្ញុំ​បាន​អាណិត​មេត្តា​ដល់​ពួក​លោក​ដែរ ហើយ​សូម​ទុក​សញ្ញា​មួយ​ឲ្យ​ប្រាកដ​ដល់​នាង​ខ្ញុំ​ផង


បុរស​ទាំង​ពីរ​ឆ្លើយ​ទៅ​នាង​ថា៖ «យើង​យក​ជីវិត​របស់​យើង​ធានា​ជីវិត​របស់​នាង ប្រសិន‌បើ​នាង​មិន​យក​រឿង​យើង​ទៅ​និយាយ ហើយ​កាល​ណា​ព្រះ‌យេហូវ៉ា​ប្រគល់​ស្រុក​នេះ​មក​យើង​ហើយ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​នាង ដោយ​សប្បុរស​ស្មោះ​ត្រង់»។


ប៉ុន្ដែ ប្រសិន‌បើ​នាង​និយាយ​រឿង​របស់​យើង​នេះ​ប្រាប់​គេ យើង​នឹង​រួច​ពី​សម្បថ​នេះ ដែល​នាង​បាន​សុំ​ឲ្យ​យើង​ស្បថ»។