ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។
យ៉ូស្វេ 2:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នាងក៏សម្រូតគេដោយខ្សែចុះតាមបង្អួច ដ្បិតផ្ទះរបស់នាងសង់នៅលើកំផែងទីក្រុង ហើយនាងរស់នៅចំពីលើកំផែងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្ដង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏សំរូតគេដោយខ្សែចុះតាមបង្អួចទៅ ដ្បិតផ្ទះនាងជាប់នឹងកំផែងទីក្រុង ហើយនាងនៅចំពីលើកំផែងនោះ អាល់គីតាប បន្ទាប់មក នាងបានដាក់ខ្សែពួរឲ្យបុរសទាំងពីរចុះតាមបង្អួច ព្រោះផ្ទះរបស់នាងសង់ជាប់នឹងកំពែងក្រុង គឺស្ថិតនៅលើកំពែងនោះតែម្តង។ |
ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។
ប៉ុន្តែ គេបានដាក់ខ្ញុំក្នុងកញ្ជើមួយ សម្រូតចុះតាមបង្អួចកំផែង ឲ្យខ្ញុំបានគេចផុតពីកណ្តាប់ដៃរបស់លោក ។
បុរសទាំងពីរឆ្លើយទៅនាងថា៖ «យើងយកជីវិតរបស់យើងធានាជីវិតរបស់នាង ប្រសិនបើនាងមិនយករឿងយើងទៅនិយាយ ហើយកាលណាព្រះយេហូវ៉ាប្រគល់ស្រុកនេះមកយើងហើយ យើងនឹងប្រព្រឹត្តចំពោះនាង ដោយសប្បុរសស្មោះត្រង់»។
នាងនិយាយទៅកាន់អ្នកទាំងពីរថា៖ «សូមទៅឯស្រុកភ្នំទៅ ក្រែងពួកអ្នកដេញតាមជួបប្រទះនឹងពួកលោក។ សូមពួននៅទីនោះបីថ្ងៃ រហូតដល់ពួកអ្នកដេញតាមត្រឡប់មកវិញ រួចសឹមពួកលោកបន្តដំណើរទៅទៀត»។
ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។