ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។
យ៉ូស្វេ 2:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហម រីងទៅ នៅមុខពួកលោក ពេលពួកលោកចេញពីស្រុកអេស៊ីព្ទ និងពីការដែលពួកលោកបានធ្វើចំពោះស្តេចទាំងពីរអង្គរបស់សាសន៍អាម៉ូរី នៅខាងនាយទន្លេយ័រដាន់ គឺដល់ព្រះបាទស៊ីហុន និងព្រះបាទអុក ដែលពួកលោកបានបំផ្លាញទាំងស្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតយើងបានឮគេនិយាយថា ព្រះអម្ចាស់ធ្វើឲ្យសមុទ្រកក់រីងស្ងួតនៅចំពោះមុខពួកលោក នៅគ្រាដែលពួកលោកចាកចេញពីស្រុកអេស៊ីប។ យើងក៏ដឹងដែរថា ពួកលោកបានប្រព្រឹត្តបែបណាចំពោះព្រះបាទស៊ីហុន និងព្រះបាទអុក ជាស្ដេចរបស់ជនជាតិអាម៉ូរី នៅខាងកើតទន្លេយ័រដាន់ គឺពួកលោកបានបំផ្លាញថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាទ្រង់ធ្វើឲ្យទឹកសមុទ្រក្រហមរីងទៅ នៅមុខអ្នករាល់គ្នា ក្នុងកាលដែលចេញពីស្រុកអេស៊ីព្ទមក ហើយពីការដែលអ្នករាល់គ្នាបានធ្វើ ដល់ស្តេចសាសន៍អាម៉ូរីទាំង២អង្គ នៅខាងនាយទន្លេយ័រដាន់នោះដែរ គឺដល់ស៊ីហុន ហើយនឹងអុក ដែលអ្នករាល់គ្នាបានបំផ្លាញអស់រលីងទៅ អាល់គីតាប ដ្បិតយើងបានឮគេនិយាយថា អុលឡោះតាអាឡាធ្វើឲ្យសមុទ្រក្រហមរីងស្ងួតនៅចំពោះមុខពួកអ្នក គឺពួកអ្នកបានបំផ្លាញ ជូនផ្តាច់ដល់អុលឡោះជាអម្ចាស់។ |
ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ
ព្រះដែលនាំពួកគេចេញពីស្រុកអេស៊ីព្ទ ទ្រង់ប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់ពួកគេ។
ព្រះដែលនាំគេចេញពីស្រុកអេស៊ីព្ទ ព្រះអង្គប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់គេ គេនឹងស៊ីលេបសាសន៍នានាដែលជាសត្រូវរបស់គេ ក៏បំបាក់ឆ្អឹងឲ្យខ្ទេច ហើយគេនឹងបាញ់ទម្លុះសត្រូវទាំងនោះដោយព្រួញរបស់គេ។
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
យើងចាត់សត្វឪម៉ាល់ឲ្យទៅមុនអ្នករាល់គ្នា ហើយបណ្តេញពួកគេចេញពីមុខអ្នករាល់គ្នា គឺស្តេចទាំងពីររបស់សាសន៍អាម៉ូរី មិនមែនដោយដាវ ឬធ្នូរបស់អ្នករាល់គ្នាឡើយ។
ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ព្រះហស្តនៃព្រះយេហូវ៉ាមានឫទ្ធានុភាពខ្លាំងពូកែ ហើយឲ្យអ្នករាល់គ្នាបានកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នករហូតតទៅ»។
កាលពួកស្តេចទាំងប៉ុន្មានរបស់សាសន៍អាម៉ូរី ដែលនៅខាងលិចទន្លេយ័រដាន់ និងស្តេចទាំងប៉ុន្មានរបស់សាសន៍កាណាន ដែលនៅក្បែរសមុទ្រ បានឮថា ព្រះយេហូវ៉ាបានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខប្រជាជនអ៊ីស្រាអែល រហូតទាល់តែគេបានឆ្លងផុត ស្ដេចទាំងនោះបាក់ទឹកចិត្ត ហើយគ្មានវិញ្ញាណនៅក្នុងខ្លួនទៀតឡើយ ដោយព្រោះខ្លាចប្រជាជនអ៊ីស្រាអែល។
ព្រមទាំងកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំងពីរ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺព្រះបាទស៊ីហុន ជាស្តេចក្រុងហែសបូន និងព្រះបាទអុក ជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត។