Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែន‌ដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មានឫទ្ធានុភាព​ខ្លាំង​ពូកែ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រហូត​តទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌ចេស្តា ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​ដរាប​ត​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អុលឡោះ‌តាអាឡា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី ដឹង​ថាអុលឡោះ‌តាអាឡា​មាន​អំណាច​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 4:24
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​គេ​បាន​កោត​ខ្លាច​ដល់​ព្រះ‌អង្គ​នៅ​ពេញ​មួយ​ជីវិត ដែល​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​បុព្វ‌បុរស​យើង​ខ្ញុំ​ទាំង‌ឡាយ។


ប្រយោជន៍​ឲ្យ​អស់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ ឥត​មាន​ព្រះ​ឯ​ណា​ទៀត​សោះ​ឡើយ។


ដូច្នេះ ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ សូម​ព្រះ‌អង្គ​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​គេ​ផង ដើម្បី​ឲ្យ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​បាន​ដឹង​ថា គឺ​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា ដែល​ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់»។


បន្ទាប់​មក លោក​បាន​ត្រឡប់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ​វិញ ឈរ​នៅ​ចំពោះ​មុខ​ជម្រាប​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ថា នៅ​ផែនដី​ទាំង​មូល គ្មាន​ព្រះ​ឯ​ណា​សោះ ក្រៅ​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​មួយ​ប៉ុណ្ណោះ ដូច្នេះ សូម​លោក​ទទួល​រង្វាន់​ពី​ខ្ញុំ​ប្របាទ​ចុះ»។


ទ្រព្យ‌សម្បត្តិ និង​កេរ្តិ៍​ឈ្មោះ​ក៏​មក​ពី​ព្រះ‌អង្គ គឺ​ព្រះ‌អង្គ​ដែល​គ្រប់‌គ្រង​លើ​ទាំង​អស់ នៅ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​មាន​ទាំង​ព្រះ‌ចេស្តា និង​ឥទ្ធិ‌ឫទ្ធិ ហើយ​ព្រះ‌អង្គ​មាន​អំណាច​នឹង​លើក​ជា​ធំ ប្រោស​ឲ្យ​មាន​កម្លាំង​ដល់​មនុស្ស​ទាំង​អស់។


តើ​ឯង​មាន​ដៃ​ដូច​ព្រះ​ដែរ​ឬ? តើ​ឯង​ចេះ​បញ្ចេញ​សំឡេង ជា​ផ្គរ​ដូច​ជា​ព្រះ‌អង្គ​បាន​ឬ​ទេ?


ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។


ព្រះ‌អង្គ​មាន​ព្រះ‌ពាហុ​ខ្លាំង​ពូកែ ព្រះ‌ហស្ត​ព្រះ‌អង្គ​មាន​ឫទ្ធិ​ខ្លាំង ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​ខ្ពង់​ខ្ពស់​ណាស់។


ជា​ព្រះ​ដែល​គួរ​ស្ញែង​ខ្លាច នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​អ្នក​បរិសុទ្ធ ក៏​គួរ​កោត​ខ្លាច លើស​ជាង​អស់​អ្នក នៅ​ជុំ‌វិញ​ព្រះ‌អង្គ​នោះ?


ពួក​អ៊ីស្រា‌អែល​បាន​ឃើញ​ការ​យ៉ាង​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាស់​នឹង​សាសន៍​អេស៊ីព្ទ ហើយ​បណ្ដា‌ជន​ក៏​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ហើយ​ពួក‌គេ​ជឿ​ដល់​ព្រះ‌យេហូវ៉ា និង​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


សេចក្ដី​ស្ញែង‌ខ្លាច និង​សេចក្ដី​ថប់​បារម្ភ​គ្រប​សង្កត់​លើ​គេ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​ភាព​អស្ចារ្យ​នៃ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឆ្លង​ផុត ឱ​ព្រះ‌យេហូវ៉ាអើយ គឺ​ទាល់​តែ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត។


លោក​ម៉ូសេ​ឆ្លើយ​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​ព្រះ‌ទ្រង់​យាង​មក​ដើម្បី​ល្បង​ល​អ្នក​រាល់​គ្នា ហើយ​ឲ្យ​អ្នក​រាល់​គ្នា​កោត​ខ្លាច​ព្រះ‌អង្គ ប្រយោជន៍​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប»។


ប៉ុន្តែ យើង​បាន​ទុក​ឲ្យ​អ្នក​នៅ​រស់ ដើម្បី​ឲ្យ​អ្នក​បាន​ឃើញ​ឫទ្ធិ‌បារមី​របស់​យើង ហើយ​ឲ្យ​កេរ្តិ៍​ឈ្មោះ​របស់​យើង​ឮសុះ​សាយ​ពាស​ពេញ​ផែន‌ដី។


ព្រះ‌យេហូវ៉ា​បាន​លាត់​ព្រះ‌ពាហុ​បរិសុទ្ធ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​សាសន៍ ហើយ​ដល់​ចុង​ផែនដី បាន​ឃើញ​សេចក្ដី​សង្គ្រោះ របស់​ព្រះ​នៃ​យើង​រាល់​គ្នា។


យើង​នឹង​តាំង​សេចក្ដី​សញ្ញា​នឹង​គេ ជា​សេចក្ដី​សញ្ញា​ដ៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​ជា‌និច្ច​ថា យើង​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្ដី​ល្អ​វិញ យើង​នឹង​ដាក់​សេចក្ដី​កោត​ខ្លាច​ដល់​យើង​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​យើង។


ពេល​នោះ គ្រប់​ទាំង​សាសន៍​នៅ​លើ​ផែន‌ដី​នឹង​ឃើញ​ថា អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​អ្នក។


ប្រយោជន៍​ឲ្យ​អ្នក​បាន​កោត‌ខ្លាច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​បង្គាប់​អ្នក អស់​មួយ​ជីវិត​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក​ត​រៀង​ទៅ ហើយ​ឲ្យ​អ្នក​មាន​អាយុ​យឺន​យូរ។


នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង​ហើយ យើង​នឹង​វាយ​ឯង ហើយ​កាត់​ក្បាល​ឯង​យក​ទៅ​នៅ​ថ្ងៃ​នេះ យើង​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលី‌ស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រា‌អែល​ពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម