យ៉ូស្វេ 19:50 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រគល់ក្រុងធីមណាត-សេរ៉ា នៅស្រុកភ្នំរបស់អេប្រាអិម ជូនដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់ព្រះអម្ចាស់។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅនៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឲ្យទីក្រុងធីម៉្នាត-សេរ៉ា នៅក្នុងភ្នំរបស់ស្រុកអេប្រាអិមដល់លោក តាមបង្គាប់ព្រះយេហូវ៉ា ដូចជាលោកបានសូម រួចលោកក៏សង់ទីក្រុង ហើយតាំងទីលំនៅនៅទីនោះ។ អាល់គីតាប ពួកគេបានជូនក្រុងធីម៉្នាត-សេរ៉ា នៅតំបន់ភ្នំអេប្រាអ៊ីម តាមសំណូមពររបស់លោក ស្របតាមបញ្ជារបស់អុលឡោះតាអាឡា។ លោកបានសង់ទីក្រុងឡើងវិញ រួចតាំងទីលំនៅ នៅទីនោះ។ |
កូនស្រីរបស់គាត់ គឺសេអេរ៉ា ជាអ្នកសង់ក្រុងបេត-ហូរ៉ុនខាងក្រោម ហើយខាងលើផង និងក្រុងអ៊ូសេន-សេអេរ៉ាដែរ។
កាលគេបានបែងចែកទឹកដីនៅស្រុកនោះដល់គ្នាជាមត៌ករួចហើយ ពួកកូនចៅអ៊ីស្រាអែលក៏ប្រគល់មត៌កមួយចំណែក នៅកណ្ដាលពួកគេដល់លោកយ៉ូស្វេ ជាកូនលោកនុន ទុកជាមត៌ក។
គេបានបញ្ចុះសពលោកនៅក្នុងទឹកដី ដែលជាមត៌ករបស់លោក នៅធីមណាត-សេរ៉ា ដែលនៅក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។
គេបានបញ្ចុះសពលោកនៅព្រំដី ដែលជាមត៌ករបស់លោក នៅធីមណាត-ហេរេស ក្នុងស្រុកភ្នំអេប្រាអិម ខាងជើងភ្នំកាអាស។