Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:50 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

50 ពួក​គេ​បាន​ជូន​ក្រុង​ធីម៉្នាត-‌សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។ លោក​បាន​សង់​ទីក្រុង​ឡើង​វិញ រួច​តាំង​ទី​លំ‌នៅ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

50 គេ​ប្រគល់​ក្រុង​ធីមណាត-សេរ៉ា នៅ​ស្រុក​ភ្នំ​របស់​អេប្រាអិម ជូន​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូចជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

50 គេ​ឲ្យ​ទី​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​ក្នុង​ភ្នំ​របស់​ស្រុក​អេប្រា‌អិម​ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

50 ពួក​គេ​បាន​ជូន​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​តំបន់​ភ្នំ​អេប្រា‌អ៊ីម តាម​សំណូម​ពរ​របស់​លោក ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា។ លោក​បាន​សង់​ទី‌ក្រុង​ឡើង​វិញ រួច​តាំង​ទី​លំ‌នៅ នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:50
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រាជ‌ប្រតិភូ​ទាំង​នោះ​មាន​រាយ​នាម​ដូច​ត​ទៅ: កូន​របស់​លោក​បេន-‌ហ៊ើរ​គ្រប់‌គ្រង​លើ​តំបន់​ភ្នំ​អេប្រាអ៊ីម។


កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេអេ‌រ៉ា ជា​អ្នក​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​ក្រោម និង​បេត‌ហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-‌សេអេ‌រ៉ា។


កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​លោក​ហូសេ ជា​កូន​របស់​លោក​នូន។


កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​បែង​ចែក​ទឹក​ដី​នៅ​ស្រុក​នោះ តាម​ព្រំ‌ប្រទល់​របស់​គេ​នីមួយៗ​រួច​ហើយ គេ​ក៏​ចែក​ទឹក​ដី​មួយ​ចំណែក​ជូន​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ទុក​ជា​មត៌ក​ដែរ។


គេ​បាន​បញ្ចុះ​សព​លោក នៅ​ក្នុង​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​របស់​លោក​នៅ​ធីម៉្នាត-‌សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​កាអាស។


គេ​បាន​បញ្ចុះ​សព​របស់​លោក​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​លោក នៅ​ធីមណាត-‌ហេរេស ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​អាកាស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម