រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណាជាម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ។
យ៉ូស្វេ 19:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេយ៉ារកុន រ៉ាកុន ព្រមទាំងទឹកដីនៅទល់មុខក្រុងយ៉ុបប៉េ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ទឹងមេយ៉ារកូន និងរ៉ាកូន ព្រមទាំងទឹកដីដែលនៅទល់មុខក្រុងយ៉ុបប៉េ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេយ៉ារកុន រ៉ាកុន ព្រមទាំងដែនស្រុកទល់មុខនឹងយ៉ុបប៉េ អាល់គីតាប ស្ទឹងមេយ៉ារកូន និងរ៉ាកូន ព្រមទាំងទឹកដីដែលនៅទល់មុខក្រុងយ៉ុបប៉េ។ |
រីឯស្រូវភោជ្ជសាលី ស្រូវឱក ប្រេង និងស្រាទំពាំងបាយជូរ ដែលព្រះករុណាជាម្ចាស់ បានមានព្រះបន្ទូលនោះ សូមបញ្ជូនមកឲ្យពួកខាងទូលបង្គំចុះ។
ពួកទូលបង្គំនឹងកាប់ឈើនៅព្រៃល្បាណូន តាមដែលទ្រង់ត្រូវការ បញ្ជូនមក ដោយក្បូនតាមសមុទ្រ ដល់ក្រុងយ៉ុបប៉េ ថ្វាយដល់ទ្រង់ ឲ្យទ្រង់នាំឡើងទៅក្រុងយេរូសាឡិមចុះ»។
ប៉ុន្តែ ហោរាយ៉ូណាសក្រោកឡើង រត់ទៅឯក្រុងតើស៊ីសវិញ ដើម្បីឲ្យរួចពីព្រះភក្ត្រនៃព្រះយេហូវ៉ា គឺលោកចុះទៅដល់ក្រុងយ៉ុបប៉េ បានជួបនឹងសំពៅមួយ ដែលរៀបចេញទៅក្រុងតើស៊ីស លោកចេញថ្លៃជិះ ក៏ចុះសំពៅនោះទៅឯតើស៊ីសជាមួយគេ ដើម្បីឲ្យរួចពីព្រះភក្ត្រព្រះយេហូវ៉ា។
ហើយក្រោយពីបានរៀបរាប់ហេតុការណ៍ប្រាប់ពួកគេរួចហើយ លោកក៏ចាត់គេឲ្យទៅក្រុងយ៉ុបប៉េ។
នៅក្រុងយ៉ុបប៉េ មានសិស្សម្នាក់ ឈ្មោះតេប៊ីថា ភាសាក្រិកហៅថា ឌ័រកាស។ នាងបានធ្វើអំពើល្អ និងដាក់ទានជាច្រើន។
ដោយព្រោះក្រុងលីដា នៅជិតក្រុងយ៉ុបប៉េ ហើយពួកសិស្សបានឮថា លោកពេត្រុសនៅទីនោះ គេក៏ចាត់បុរសពីរនាក់ឲ្យទៅ ដោយបង្ខំលោកថា៖ «សូមមកឯយើងខ្ញុំកុំបង្អង់ឡើយ»។
ដំណឹងនេះ បានដឹងសុសសាយពាសពេញក្រុងយ៉ុបប៉េ ហើយមានមនុស្សជាច្រើនបានជឿដល់ព្រះអម្ចាស់។
លោកពេត្រុសស្នាក់នៅក្រុងយ៉ុបប៉េ ក្នុងផ្ទះជាងសម្លាប់ស្បែក ឈ្មោះស៊ីម៉ូន ជាយូរថ្ងៃ។
ពេលពួកកូនចៅដាន់បាត់បង់ទឹកដីរបស់ខ្លួន ពួកកូនចៅដាន់ក៏ឡើងទៅច្បាំងនឹងក្រុងលេសែម ហើយដណ្ដើមយកក្រុងនោះ ដោយប្រហារអ្នកក្រុងដោយមុខដាវ គេកាន់កាប់ក្រុងនោះជាកេរអាករ រួចតាំងទីលំនៅក្នុងក្រុងនោះ ទាំងហៅក្រុងលេសែមនោះថា ដាន់ តាមឈ្មោះដាន់ជាបុព្វបុរសរបស់គេ។