Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 19:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ពេល​ពួក​កូន​ចៅ​ដាន់​បាត់​បង់​ទឹក​ដី​របស់​ខ្លួន ពួក​កូន​ចៅ​ដាន់​ក៏​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយដណ្ដើម​យក​ក្រុង​នោះ ដោយ​ប្រហារ​អ្នក​ក្រុង​ដោយ​មុខ​ដាវ គេកាន់​កាប់​ក្រុង​នោះ​ជា​កេរ‌អាករ រួច​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ទាំង​ហៅក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​បុព្វ‌បុរស​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្ដើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំ‌នៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វបុរស​របស់​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ឯ​ដែន​ស្រុក​របស់​ពួក​កូន​ចៅ​ដាន់ នោះ​ក៏​ផ្សាយ​ចេញ​ពី​ស្រុក​គេ​ទៅ ដ្បិត​គេ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយ​វាយ​យក​បាន​ដោយ​មុខ​ដាវ រួច​ក៏​នៅ​ក្នុង​ស្រុក​នោះ ទុក​ជា​កេរ‌អាករ​របស់​គេ គេ​ដាក់​ឈ្មោះ​ក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​ឰយុកោ​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

47 ពេល​កូន​ចៅ​ដាន់​បាត់​ទឹក​ដី​របស់​ខ្លួន គេ​ក៏​លើក​ទ័ព​ទៅ​វាយ​ក្រុង​លេសែម ហើយ​ដណ្តើម​យក​ក្រុង​នោះ​បាន។ ពួក​គេ​បាន​កាប់​សម្លាប់​អ្នក​ក្រុង​ដោយ​មុខ​ដាវ ហើយ​កាន់​កាប់​ក្រុង​នោះ។ ពួក​គេ​ក៏​តាំង​ទី​លំនៅ​ក្នុង​ក្រុង​នោះ ហើយ​ដូរ​ឈ្មោះ​ក្រុង​លេសែម​ថា «ដាន់» តាម​ឈ្មោះ​បុព្វ‌បុរស​របស់​គេ​វិញ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 19:47
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ពួក​គេ​បាន​មក​ដល់​ស្រុក​កាឡាត ហើយ​មក​ដល់​ក្រុង​កាដេស ក្នុង​ស្រុក​របស់​សាសន៍​ហេត រួច​គេ​មក​ដល់​ស្រុក​ដាន់ ហើយ​ចេញ​ពី​ស្រុក​ដាន់​វាង​ទៅស្រុក​ស៊ីដូន


ចំពោះ​កុល‌សម្ព័ន្ធ​ដាន់ លោក​ថ្លែង​ថា៖ «ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់មក​ពី​ស្រុក​បាសាន»។


មេយ៉ារ‌កុន រ៉ាកុន ព្រម​ទាំង​ទឹក​ដី​នៅ​ទល់​មុខ​ក្រុង​យ៉ុប‌ប៉េ។


ក្រុង​ទាំង​នោះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ដាន់ តាមពូជអំបូររបស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម