ប៉ុន្តែ ព្រះបាទអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងព្រះបាទអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា។
យ៉ូស្វេ 19:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យីរ៉ូន មីកដាល-អែល ហូរែម បេត-អាណាត និងបេត-សេមែស ទាំងអស់មានដប់ប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេតសេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យីរ៉ូន១ មីកដាល-អែល១ ហូរែម១ បេត-អាណាត១ នឹងបេត-សេមែស១ ទាំងអស់មាន១៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង អាល់គីតាប យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេត-សេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ |
ប៉ុន្តែ ព្រះបាទអ័ម៉ាស៊ីយ៉ា ទ្រង់មិនព្រមស្តាប់តាមទេ ដូច្នេះ ព្រះបាទយ៉ូអាសជាស្តេចអ៊ីស្រាអែល ទ្រង់ក៏យាងឡើងទៅ រួចទ្រង់ និងព្រះបាទអ័ម៉ាស៊ីយ៉ា ជាស្តេចយូដា ក៏ល្បងលគ្នានៅត្រង់ក្រុងបេត-សេមែស ជាទីក្រុងរបស់ពួកយូដា។
ពីឡាបា ព្រំប្រទល់នេះបត់ទៅខាងលិច ទៅដល់ភ្នំសៀរ រួចកាត់ទៅតាមជម្រាលខាងជើងនៃភ្នំយារីម (គឺជាភ្នំកេសាឡូន) ហើយចុះទៅដល់បេត-សេមែស រហូតដល់ធីមណា
ព្រំប្រទល់ជាប់នឹងក្រុងតាបោរ សាហាស៊ីម៉ា បេត-សេមែស ហើយព្រំប្រទល់នេះទៅផុតត្រឹមទន្លេយ័រដាន់។ ទាំងអស់មានដប់ប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ក្រុងទាំងនេះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅណែបថាលី តាមពូជអំបូររបស់គេ។
ពួកណែបថាលីក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេរស់នៅក្នុងចំណោមពួកសាសន៍កាណាន ដែលនៅស្រុកនោះ។ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាត ត្រូវបង្ខំឲ្យធ្វើការជាទម្ងន់បម្រើពួកគេ។