ចំពោះកុលសម្ព័ន្ធណែបថាលី លោកក៏ថ្លែងថា៖ «ឱណែបថាលី ដែលឆ្អែតដោយព្រះគុណ ហើយមានពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរអ្នកចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ»។
យ៉ូស្វេ 19:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រំប្រទល់បត់ទៅខាងលិច ដល់អាសណូត-តាបោរ ហើយពីទីនោះទៅដល់ហ៊ូកុក ជាប់នឹងសាប់យូឡូនខាងត្បូង និងស្រុកអេស៊ើរខាងលិច ហើយស្រុកយូដានៅខាងកើតត្រង់ទន្លេយ័រដាន់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាបោរ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្ដោយទឹកដីសាប់យូឡូនផ្នែកខាងត្បូង និងទឹកដីអេស៊ើរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីទីនោះក៏បត់ទៅឯខាងលិចដល់ភ្នំអាសណូត-តាបោរ នឹងហ៊ូកុក ហើយទៅដល់នឹងស្រុកសាប់យូល៉ូនខាងត្បូង នឹងស្រុកអេស៊ើរខាងលិច ហើយនឹងស្រុកយូដានៅត្រង់ទន្លេយ័រដាន់ខាងកើត អាល់គីតាប នៅខាងលិច ព្រំប្រទល់បត់ទៅអាសណូត-តាបោរ ហើយទៅដល់ហ៊ូកុក។ ព្រំប្រទល់នេះភ្ជាប់តាមបណ្តោយទឹកដីសាប់យូឡូន ផ្នែកខាងត្បូង និងទឹកដីអេស៊ើរ និងយូដាផ្នែកខាងលិច ហើយនៅខាងកើតមានទន្លេយ័រដាន់។ |
ចំពោះកុលសម្ព័ន្ធណែបថាលី លោកក៏ថ្លែងថា៖ «ឱណែបថាលី ដែលឆ្អែតដោយព្រះគុណ ហើយមានពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរអ្នកចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ»។
ចេញពីសារីឌ ព្រំប្រទល់នេះបត់ទៅខាងកើតឆ្ពោះទៅទិសថ្ងៃរះ ដល់ព្រំប្រទល់គីស្លូត-តាបោរ ហើយបន្តទៅដល់ដាប្រាត រួចឡើងទៅដល់យ៉ាភា។
ព្រំប្រទល់ជាប់នឹងក្រុងតាបោរ សាហាស៊ីម៉ា បេត-សេមែស ហើយព្រំប្រទល់នេះទៅផុតត្រឹមទន្លេយ័រដាន់។ ទាំងអស់មានដប់ប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ឯព្រំប្រទល់របស់គេលាតសន្ធឹងពីហេឡែប ពីដើមម៉ៃសាក់ស្អាណានីម តាមអាដាមី-នេកេប និងយ៉ាបនាល រហូតដល់ឡាគូម ហើយទៅផុតត្រឹមទន្លេយ័រដាន់។