ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 19:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

និង​ក្រុង​កាថាត ណា‌ហា‌ឡាល ស៊ីមរ៉ុន យីដា‌ឡា និង​បេថ្លេ‌ហិម ទាំង​អស់​មាន​ដប់ពីរ​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទឹក​ដី​នេះ​មាន​ទាំង​អស់​ដប់‌ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ​មាន​កាថាត ណា-‌ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេ‌ហិម​ជា​ដើម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ក្រុង​កាថាត​១ ណាហា‌ឡាល​១ ស៊ីមរ៉ុន​១ យីដាឡា​១ នឹង​បេថ្លេ‌ហិម​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

សូមមើលជំពូក

អាល់គីតាប

ទឹក​ដី​នេះ​មាន​ទាំង​អស់​ដប់​ពីរ​ក្រុង និង​ភូមិ​ឯ​ទៀតៗ​ដែល​នៅ​ជិត​ខាង ក្នុង​ចំណោម​ក្រុង​ទាំង​នោះ មាន​កាថាត ណា-ហា‌ឡាល់ ស៊ីម‌រ៉ូន យីដា‌ឡា និង​បេថ្លេហិម​ជា​ដើម។

សូមមើលជំពូក



យ៉ូស្វេ 19:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​ដាវីឌ​នឹក​ស្រេក​ទឹក ហើយ​មាន​រាជ‌ឱង្ការ​ថា៖ «អូ គួរ​មាន​អ្នក​ណា​ម្នាក់ ដង​ទឹក​អណ្តូង​ដែល​នៅ​មាត់​ទ្វារ​ភូមិ​បេថ្លេ‌ហិម​ឲ្យ​យើង​ផឹក!»។


ទ្រង់​សង់​ក្រុង​បេថ្លេ‌ហិម អេថាម ត្កូអា


កាល​ព្រះ​បាទ​យ៉ាប៊ីន​ជា​ស្តេច​ក្រុង​ហាសោរ​បាន​ឮ​ពី​ហេតុការណ៍​ទាំង​នេះ ស្ដេច​ក៏​ផ្ញើ​សារ​ទៅ​ព្រះ​បាទ​យ៉ូបាប់​ជា​ស្តេច​ក្រុង​ម៉ាដូន ទៅ​ស្តេច​ក្រុង​ស៊ីមរ៉ុន និង​ទៅ​ស្តេច​ក្រុង​អាកសាប


ស្តេច​ក្រុង​ស៊ីមរ៉ុន-មេរ៉ុន​មួយ ស្តេច​ក្រុង​អាកសាប​មួយ


នៅ​ខាង​ជើង ព្រំ​ប្រទល់​នេះ​បត់ឆៀង​ទៅ​ដល់​ហា‌ណា‌ថូន ហើយ​ទៅ​ផុតត្រង់​ជ្រលង​ភ្នំ​យីប‌ថា-អែល


ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​ពួក​កូន​ចៅ​សាប់‌យូឡូន តាម​ពូជ​អំបូរ​របស់​គេ។


ពួក​សាប់‌យូឡូន​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ដែរ គឺ​ពួក​សាសន៍​កាណាន​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


ក្រោយ​ពី​យែប​ថា​មក នោះ​មាន​បុរស​ម្នាក់​ឈ្មោះ​អ៊ីបសាន ជា​អ្នក​ក្រុង​បេថ្លេ‌ហិម បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ៊ីស្រា‌អែល។


គ្រា​នោះ នៅ​ក្រុង​បេថ្លេ‌ហិម​ស្រុក​យូដា មានយុវជន​ម្នាក់​ក្នុង​ពូជ​ពង្ស​យូដា ដែល​ជា​លេវី បាន​មក​ស្នាក់​អាស្រ័យ​នៅ​ទី​នោះ។


រួច​ទាំង​ពីរ​នាក់​ក៏​នាំ​គ្នា​ទៅ​ដល់​បេថ្លេ‌ហិម កាល​បាន​ចូល​ទៅ​ក្នុង​បេថ្លេ‌ហិម​ហើយ នោះ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា​ក៏​មាន​សេចក្ដី​រំជួល​ពី​ដំណើរ​គាត់ ដោយ​ពាក្យ​ថា៖ «តើ​នេះ​ជា​ណា‌អូមី​មែន​ឬ?»