ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 19:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឆ្នោត​ទី​ពីរ​ត្រូវ​ចំ​លើ​ស៊ីម្មាន គឺ​សម្រាប់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​ពូជ​អំបូរ​របស់​គេ។ មត៌ក​របស់​គេ​ស្ថិត​នៅកណ្ដាល​មត៌ក​របស់​ពួក​កូន​ចៅ​យូដា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឆ្នោត​លើក​ទី​ពីរ​ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្ដាល​ទឹក​ដី​របស់​កូន​ចៅ​យូដា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ចាប់​ឆ្នោត​ទី​២​ឲ្យ​ស៊ីម្មាន គឺ​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​មរដក​គេ​ក៏​ត្រូវ​ត្រង់​កណ្តាល​មរដក​របស់​ពួក​កូន​ចៅ​យូដា

សូមមើលជំពូក

អាល់គីតាប

ឆ្នោត​លើក​ទី​ពីរ ត្រូវ​ចំ​លើ​កុល‌សម្ព័ន្ធ​នៃ​កូន​ចៅ​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ។ ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ស្ថិត​នៅ​ចំ​កណ្តាល​ទឹក​ដី​របស់​កូន​ចៅ​យូដា។

សូមមើលជំពូក



យ៉ូស្វេ 19:1
10 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


អ្នក​ទាំង​នោះ​នៅ​ត្រង់​ក្រុង​បៀរ-សេបា ម៉ូឡាដា ហាសា-ស៊ូអាល


ជាប់​នឹង​ទឹក​ដី​របស់​បេនយ៉ាមីន ចាប់​តាំង​ពី​ខាង​កើត​រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ស៊ីម្មាន។


ក្រុង​នានា​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ប្រទល់ស្រុក​អេដុម​មាន កាប‌សៀល អេឌើរ យ៉ាគើរ


សេឡា អេលេប យេប៊ូស (គឺ​ជា​ក្រុង​យេរូ‌សាឡិម) គី‌បៀរ និង​គារ‌យ៉ាត់-យារីម ទាំង​អស់​មានដប់​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​កូន​ចៅ​បេនយ៉ាមីន តាម​ពូជ​អំបូរ​របស់​គេ។


មត៌ក​របស់​គេ គឺ​ក្រុង​ប្អៀរ-សេបា សេបា ម៉ូឡាដា


ឯ​មត៌ក​របស់​ពួក​កូន​ចៅ​ស៊ីម្មាន គឺ​បាន​ដក​យក​ពី​ចំណែក​របស់​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់ ហេតុ​នេះ​ហើយ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន បាន​មត៌ក​នៅ​កណ្ដាល​មត៌ក​របស់​ពួក​យូដា។


ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់