ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ មានទឹក​ដីដប់​ចំណែក​ដែល​ត្រូវ​បាន​ទៅ​ពួក​ម៉ាណា‌សេ ក្រៅ​ពី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រ‌ដាន់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត​ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​១០​ចំណែក​ដែល​ត្រូវ​បាន​ដល់​ពួក​ម៉ាន៉ាសេ ក្រៅ​ពី​ស្រុក​កាឡាត នឹង​ស្រុក​បាសាន ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណាសេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់

សូមមើលជំពូក



យ៉ូស្វេ 17:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ជាប់​នឹង​ទឹក​ដី​របស់​ណែប‌ថា‌លី ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច នោះ​មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


ស្រុក​កាឡាដ និងទឹក​ដី​របស់​សាសន៍​កេស៊ូរី និង​សាសន៍​ម៉ា‌កា‌ធី ស្រុក​ភ្នំ​ហ៊ើរម៉ូន​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា


ពួក​កូន​ចៅ​យ៉ូសែប​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ចែក​ទឹក​ដី​ឲ្យ​យើង​ខ្ញុំ​ជា​មត៌ក​តែ​មួយ​ចំណែក​ដូច្នេះ? ដ្បិត​យើង​ខ្ញុំ​មាន​គ្នា​យ៉ាង​ច្រើន ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​មក​យើង​ខ្ញុំ រហូត​មក​ទល់​ពេល​នេះ»។


នាង​ទាំង​នោះ​បាន​មក​ជួប​សង្ឃ​អេលា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នុន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ ជម្រាប​ថា៖ «ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ ឲ្យ​ប្រគល់​មត៌ក​មក​ពួក​នាង​ខ្ញុំ ដូច​ពួក​បង​ប្អូន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ»។ ដូច្នេះ លោក​ក៏​ចែក​មត៌ក​ឲ្យពួក​នាង ក្នុង​ចំណោមញាតិ​សន្តាន​ប្រុសៗរបស់​ឪពុក​នាង តាម​បង្គាប់​ព្រះ‌យេហូវ៉ា។


ព្រោះ​កូន​ចៅ​ស្រីៗ​របស់​ម៉ាណា‌សេ​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ ស្រុក​កាឡាដ​ជា​ចំណែក​របស់​កូន​ចៅ​ប្រុស​ៗ​ឯ​ទៀត​របស់​ម៉ាណា‌សេ។


រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង លោក​ម៉ូសេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ស្រុក​បាសាន តែ​កុល‌សម្ព័ន្ធនេះ​មួយ​ចំហៀង​ទៀត លោក​យ៉ូស្វេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ជា​មត៌ក នៅ​ក្បែរ​បង​ប្អូនរបស់​គេ នៅ​ខាង​លិច​ទន្លេ​យ័រដាន់។ ពេល​លោក​យ៉ូស្វេ​ឲ្យ​គេ​ត្រឡប់​ទៅ​ជំរំ​របស់​ពួក​គេ​វិញ លោក​បាន​ឲ្យ​ពរពួក​គេ