ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 16:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូរ​របស់​គេ មាន​ដូច​តទៅ៖ ខាង​កើត គឺ​ក្រុង​អាថា‌រ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រំ‌ប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាថា‌រ៉ូត-‌អាដើរ​រហូត​ដល់​បេត‌ហូរ៉ូន​លើ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​ប៉ែក​ខាង​កើត គឺ​ក្រុង​អាថារ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ

សូមមើលជំពូក

អាល់គីតាប

ព្រំ​ប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រា‌អ៊ីម តាម​អំបូរ​របស់​គេ​មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាថា‌រ៉ូត-អាដើរ រហូត​ដល់​បេត‌ហូរ៉ូន​លើ

សូមមើលជំពូក



យ៉ូស្វេ 16:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រាអិម និង​ពួក​បេនយ៉ាមីន និង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់


កូន​ស្រី​របស់​គាត់ គឺ​សេអេ‌រ៉ា ជា​អ្នក​សង់​ក្រុង​បេត-ហូរ៉ុន​ខាង​ក្រោម ហើយ​ខាង​លើ​ផង និង​ក្រុង​អ៊ូសេន-សេអេ‌រ៉ា​ដែរ។


រីឯ​កេរ‌អាករ និង​ទី​លំនៅ​របស់​គេ គឺ​នៅ​ក្រុង​បេត-អែល និង​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអា‌រ៉ាន ខាង​លិច​ដល់​ក្រុង​កេស៊ើរ និង​ភូមិ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ស៊ីគែម និង​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ក្រុង​កាសា និង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន


ជាប់​នឹង​ទឹក​ដី​របស់​ម៉ាណា‌សេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​អេប្រាអិម។


ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​របស់​ពួក​គេ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល ហើយអ៊ី​ស្រាអែល​បាន​វាយ​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ប្រហារ​ជីវិត​យ៉ាង​សម្បើម ក៏​ដេញ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា និង​ម៉ាកេដា។


បន្ទាប់​មក ចេញ​ពី​ក្រុង​បេត-អែល ទៅ​ដល់​ក្រុង​លូស ដោយកាត់​តាម​ព្រំ​ប្រទល់​ស្រុក​សាសន៍​អើគី រហូត​ដល់​ក្រុង​អាថា‌រ៉ូត។


បន្ទាប់​មក ព្រំ​ប្រទល់​បត់​ចេញពី​ទី​នោះ ទៅ​ខាង​ត្បូង ក្បែរ​ក្រុង​លូស (គឺ​ជា​ក្រុង​បេត-អែល) រួច​ចុះ​ទៅ​ដល់​អាថារ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត-ហូរ៉ុន​ក្រោម។