Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 16:5 - អាល់គីតាប

5 ព្រំ​ប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រា‌អ៊ីម តាម​អំបូរ​របស់​គេ​មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាថា‌រ៉ូត-អាដើរ រហូត​ដល់​បេត‌ហូរ៉ូន​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ព្រំ​ប្រទល់​ទឹក​ដី​របស់​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូរ​របស់​គេ មាន​ដូច​តទៅ៖ ខាង​កើត គឺ​ក្រុង​អាថា‌រ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ព្រំ‌ប្រទល់​ទឹក​ដី​កូន​ចៅ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ មាន​ដូច​ត​ទៅ: នៅ​ខាង​កើត ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អាថា‌រ៉ូត-‌អាដើរ​រហូត​ដល់​បេត‌ហូរ៉ូន​លើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឯ​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេប្រា‌អិម​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​ប៉ែក​ខាង​កើត គឺ​ក្រុង​អាថារ៉ូត-អាដើរ ទៅ​ដល់​បេត-ហូរ៉ុន​ខាង​លើ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 16:5
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ លោក​អប៊ី‌នើរ តែង‌តាំង​សម្តេច​អ៊ីស‌បូសែត ជា​ស្តេច​គ្រប់‌គ្រង​លើ​ស្រុក​កាឡាដ ស្រុក​អេ‌ស៊ើរ ស្រុក​យេស‌រាល ស្រុក​អេ‌ប្រា‌អ៊ីម ស្រុក​ពុន‌យ៉ាមីន​ពោល គឺ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។


កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេអេ‌រ៉ា ជា​អ្នក​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​ក្រោម និង​បេត‌ហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-សេអេរ៉ា។


រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្ម‌សិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ី‌គែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។


ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​នៅ​ជាប់​នឹង​ទឹក​ដី​ម៉ាណា‌សេ ចាប់​ពី​ខាង​កើត​ទៅ​ខាង​លិច។


អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល។ ពួក​គេ​បរាជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ​តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេដា។


ទឹក​ដី​នេះ​លាត​សន្ធឹង​ពី​បេត‌អែល​រហូត​ដល់​ក្រុង​លូស ដោយ​កាត់​តាម​ព្រំ​ប្រទល់​ស្រុក​អើគី ត្រង់​ក្រុង​អាថា‌រ៉ូត


បន្ទាប់​មក ព្រំ​ប្រទល់​ចេញ​ពី​ទី​នោះ តម្រង់​ទៅ​ទី‌ក្រុង​លូស ដោយ​កាត់​តាម​ជំរាល​ខាង​ត្បូង​ក្រុង​នោះ (គឺ​បេត‌អែល) រួច​ចុះ​ទៅ​អាថា‌រ៉ូត-អាដើរ កាត់​តាម​ភ្នំ​ដែល​នៅ​ខាង​ត្បូង​បេត‌ហូរ៉ូន​ក្រោម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម