យ៉ូស្វេ 16:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ចេញពីក្រុងបេត-អែល ទៅដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអើគី ត្រង់ក្រុងអាថារ៉ូត ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចចេញពីក្រុងបេត-អែលទៅដល់ក្រុងលូស ក៏បណ្តោយទៅតាមព្រំស្រុកសាសន៍អើគី រហូតដល់ក្រុងអាថារ៉ូត អាល់គីតាប ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអើគី ត្រង់ក្រុងអាថារ៉ូត |
ពេលព្រះបាទដាវីឌបានយាងទៅដល់លើកំពូលភ្នំ ជាកន្លែងដែលទ្រង់ធ្លាប់ថ្វាយបង្គំព្រះ នោះឃើញហ៊ូសាយ ជាពួកអើគីចូលមកនៅចំពោះទ្រង់ ទាំងមានអាវរហែក និងដីនៅលើក្បាល
ដូច្នេះ ហ៊ូសាយ ជាសម្លាញ់របស់ដាវីឌ ក៏ត្រឡប់ទៅក្នុងទីក្រុងវិញ ឯអាប់សាឡុមក៏យាងចូលមកដល់ក្រុងយេរូសាឡិមដែរ។
ហើយកាលហ៊ូសាយ ជាពួកអើគី ជាសម្លាញ់ព្រះបាទដាវីឌ បានមកដល់អាប់សាឡុម នោះលោកទូលទៅអាប់សាឡុមថា៖ «សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ! សូមឲ្យព្រះករុណាមានព្រះជន្មយឺនយូរ!»។
អ័ហ៊ីថូផែល ជាអ្នកដែលជួយគំនិតដល់ស្តេច ហើយហ៊ូសាយ ជាពួកអើគី ជាអ្នកជិតស្និទ្ធនឹងស្តេច។
រីឯកេរអាករ និងទីលំនៅរបស់គេ គឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន ខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
បន្ទាប់មក ព្រំប្រទល់បត់ចេញពីទីនោះ ទៅខាងត្បូង ក្បែរក្រុងលូស (គឺជាក្រុងបេត-អែល) រួចចុះទៅដល់អាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម។