ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 15:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រំ​ប្រទល់​នេះ​ចាប់​ពី​ជ្រលង​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ទិស​ខាង​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​អាឌូ‌មីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ព្រំ​ប្រទល់​នេះ​កាត់​តាម​ក្បាល​ទឹក​អេន-សេ‌មែស មក​ផុត​ត្រឹម​អេន-រ៉ូកេល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រំ‌ប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីល‌កាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-‌សេ‌ម៉េស ហើយ​ទៅ​ដល់​អេន-‌រ៉ូកែល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ចេញ​ពី​ច្រក​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ឯ​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​អាឌូមីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ក៏​ទៅ​តាម​ក្បាល​ទឹក​អេន-សេមែស រួច​ចេញ​មក​ត្រង់​អេន-រ៉ូកេល

សូមមើលជំពូក

អាល់គីតាប

ព្រំ​ប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីល‌កាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំ​ប្រទល់​នេះ ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-សេ‌ម៉េស ហើយ​ទៅ​ដល់​អេន-រ៉ូកែល

សូមមើលជំពូក



យ៉ូស្វេ 15:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​យ៉ូណា‌ថាន និង​អ័ហ៊ីម៉ាស គេ​នៅ​ត្រង់​អេន-រ៉ូកេល ដ្បិត​គេ​មិន​ហ៊ាន​ចូល​ក្នុង​ទី​ក្រុង​ឲ្យ​អ្នក​ណា​ឃើញ​ទេ ហើយ​មាន​បាវ​ស្រី​ម្នាក់​ទៅ​ប្រាប់ រួច​គេ​ក៏​ទៅ​ក្រាប​ទូល​ដល់​ព្រះបាទ​ដាវីឌ។


អ័ដូ‌នីយ៉ា​បាន​សម្លាប់​ចៀម គោ និង​សត្វ​យ៉ាង​ធាត់​នៅ​ត្រង់​ថ្ម​សូហេ‌លែត ដែល​នៅ​ជិត​អេន‌រ៉ូ‌កេល ទ្រង់​អញ្ជើញ​ពួក​បង‌ប្អូន​ទាំង​អស់ ជា​បុត្រា​ស្តេច និង​ពួក​ជន​ជាតិ​យូដា​ទាំង​ប៉ុន្មាន ដែល​ជា​អ្នក​ថែ​រក្សា​ហ្លួង​ដែរ


វាល​សារ៉ុន​នឹង​ក្លាយ​ជា​ទី​ឃ្វាល​ហ្វូង​ចៀម ហើយ​ច្រក​ភ្នំ​អាកោរ​ជា​កន្លែង​ហ្វូង​គោ​ដេក សម្រាប់​ពួក​ប្រជា‌រាស្ត្រ​របស់​យើង​ដែល​បាន​ស្វែង​រក​យើង។


ម្តាយ​របស់​គេ​បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា គឺ​អ្នក​ដែល​បាន​ពរ​ពោះគេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ ដ្បិត​នាង​បាន​ពោល​ថា "ខ្ញុំ​នឹង​ទៅ​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​គេ​បាន​ឲ្យ​នំបុ័ង ឲ្យ​ទឹកមក​ខ្ញុំ គេ​ឲ្យ​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​ស្រា​មក​ខ្ញុំ​ទៀត​ផង"។


បន្ទាប់​មក លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​ត្រឡប់​វិល​មក​ជំរំ​នៅ​គីល‌កាល​វិញ។


លោក​បាន​ឡើង​ពី​ទី​នោះ ទៅ​ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ ពី​ដើម​មាន​ឈ្មោះ​ថា គារយ៉ាត់-សេភើរ។


ឡើង​ទៅ​ដល់​បេត-ហុកឡា តម្រង់​ទៅ​ខាង​ជើង​បេត-អារ៉ា‌បា រួច​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​របស់​បូហាន ជា​កូន​រូបេន។


បន្ទាប់​មក​ទៀត ព្រំ​ប្រទល់​បត់​ទៅ​ខាង​ជើង ទៅ​ដល់​អេន-សេមែស ហើយ​ចេញ​ទីនោះ​ទៅ​ដល់​កេលី‌ឡូត ដែល​នៅ​ទល់​មុខ​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម រួច​ចុះ​ទៅ​ដល់​ផ្ទាំង​ថ្មរបស់​បូហាន ជា​កូន​រូបេន


ប្រជា‌ជន​បាន​ឡើង​ពី​ទន្លេ​យ័រដាន់​មក នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ទីមួយ ហើយ​គេ​ក៏​បោះ​ជំរំ​នៅ​ត្រង់​គីល‌កាល នៅ​ព្រំ​ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូរ។


លោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា ក៏​យក​អេកាន​ជា​កូន​សេរ៉ាស ហើយ​យក​ប្រាក់ អាវធំ និង​មាស​មួយ​ដុំ​នោះ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី គោ លា ចៀម ជំរំ និង​អ្វីៗ​ដែល​ជា​របស់​គាត់​ទាំង​អស់ ឡើង​ទៅ​ជ្រលង​ភ្នំ​អាគ័រ។


គេ​ដាក់​ថ្ម​បង្គរ​ឡើង​ជា​គំនរ​យ៉ាង​ធំ​នៅ​ពី​លើ ដែល​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។ បន្ទាប់​មក ព្រះ‌យេហូវ៉ា​ក៏​បែរ​ចេញ​ពី​សេចក្ដី​ក្រោធ​ដែល​ឆួល​ក្ដៅ​នោះទៅ។ ហេតុ​នោះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ជ្រលង​ភ្នំ​អាគ័រ រហូត​ដល់​សព្វ​ថ្ងៃ។