លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។
យ៉ូស្វេ 15:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហិមតា គារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) និងស៊ីអោរ ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហិមកា គារយ៉ាត-អើបា (គឺហេប្រូន) និងស៊ីអោរ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហិមតា១ គារយ៉ាត់-អើបា គឺជាក្រុងហេប្រុន១ នឹងស៊ីអោរ១ ទាំងអស់មាន៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង អាល់គីតាប ហិមកា គារយ៉ាត-អើបា (គឺហេប្រូន) និងស៊ីអោរ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ |
លោកស្រីសារ៉ាស្លាប់នៅក្រុងគារយ៉ាត់-អើបា (គឺជាក្រុងហេប្រុន) ក្នុងស្រុកកាណាន លោកអ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពលោកស្រីសារ៉ា។
រីឯក្រុងហេប្រុននេះ ពីដើមមានឈ្មោះថា គារយ៉ាត់-អើបា (អើបានេះជាមនុស្សមានមាឌធំជាងគេក្នុងចំណោមពួកសាសន៍អ័ណាក់)។ ចាប់ពីនោះមក ស្រុកទេសក៏បានស្រាកស្រាន្តពីចម្បាំង។
លោកយ៉ូស្វេបានចែកឲ្យលោកកាលែប ជាកូនលោកយេភូនេ មានមួយចំណែកជាមួយពួកកូនចៅយូដាដែរ តាមដែលព្រះយេហូវ៉ាបានបង្គាប់មក គឺគារយ៉ាត់-អើបា ដែលជាក្រុងហេប្រុន (អើបាជាឪពុកអ័ណាក់)
គេបានឲ្យក្រុងហេប្រុន និងវាលស្មៅជុំវិញ ដល់ពួកកូនចៅសង្ឃអើរ៉ុន ទុកជាក្រុងជម្រកសម្រាប់អ្នកដែលសម្លាប់គេ ព្រមទាំងក្រុងលិបណា និងវាលស្មៅជុំវិញ