ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 15:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រំ​ប្រទល់​ខាង​កើត គឺ​សមុទ្រស្លាប់ រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​ពី​ឈូង​សមុទ្រ ដែល​នៅខាង​ចុង​ទន្លេ​យ័រដាន់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​ព្រំ‌ប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំ‌ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ព្រំ​ប្រទល់​ខាង​កើត នោះ​គឺ​ជា​សមុទ្រ​អំបិល​រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង នោះ​ចេញ​ពី​ឈូង‌សមុទ្រ​ដែល​នៅ​ចុង​ទន្លេ​យ័រដាន់

សូមមើលជំពូក

អាល់គីតាប

រីឯ​ព្រំ​ប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំ​ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់

សូមមើលជំពូក



យ៉ូស្វេ 15:5
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​រាល់​គ្នា​ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត ចាប់​ពី​ហាសា-អេណាន​ទៅ​ដល់​សេផាម


ព្រំ‌ដែន​នេះ​ចុះ​ទៅ​តាម​ទន្លេ​យ័រ‌ដាន់ ទៅ​ផុត​ត្រឹម​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​ព្រំ​ដែន​ព័ទ្ធ​ជុំ‌វិញ​ស្រុក​របស់​អ្នក​រាល់​គ្នា"»។


ផ្នែក​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម។ ព្រំ​ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​ផ្ដើម​ពី​ចុង​សមុទ្រ​អំបិល​នៅ​ទិស​ខាង​កើត។


ឡើង​ទៅ​ដល់​បេត-ហុកឡា តម្រង់​ទៅ​ខាង​ជើង​បេត-អារ៉ា‌បា រួច​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​របស់​បូហាន ជា​កូន​រូបេន។