យ៉ូស្វេ 15:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងនានារបស់កុលសម្ព័ន្ធនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំប្រទល់ស្រុកអេដុមមាន កាបសៀល អេឌើរ យ៉ាគើរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុងនានាដែលស្ថិតនៅចុងខាងត្បូងនៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១ អាល់គីតាប ក្រុងនានាដែលស្ថិតនៅចុងខាងត្បូង នៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ |
បេណាយ៉ា កូនយេហូយ៉ាដា ជាកូនដែលខ្លាំងពូកែម្នាក់ នៅកាបសៀល ជាអ្នកដែលមានស្នាដៃល្អៗជាច្រើន។ លោកបានសម្លាប់កូនទាំងពីររបស់អ័រាល សាសន៍ម៉ូអាប់ ហើយបានចុះទៅក្នុងរណ្តៅសម្លាប់សត្វសិង្ហមួយ នៅថ្ងៃមានធ្លាក់ព្រឹល
រីឯភូមិទាំងប៉ុន្មាន និងស្រែចម្ការដែលនៅជុំវិញ មានប្រជាជនយូដាខ្លះ រស់នៅត្រង់គារយ៉ាត់-អើបា និងភូមិនានាដែលនៅជុំវិញ ហើយនៅឌីបូន និងភូមិនានាដែលនៅជុំវិញ នៅយេកាបសៀល និងភូមិនានាដែលនៅជុំវិញ
ដោយព្រោះបានឮគេនិយាយពីកិច្ចការទាំងប៉ុន្មានដែលព្រះអង្គធ្វើ មនុស្សជាច្រើនក៏នាំគ្នាចូលមករកព្រះអង្គ គេមកពីក្រុងយេរូសាឡិម ពីស្រុកអេដុម ខាងនាយទន្លេយ័រដាន់ ព្រមទាំងតំបន់ជុំវិញក្រុងទីរ៉ុស និងក្រុងស៊ីដូន។
ឆ្នោតទីពីរត្រូវចំលើស៊ីម្មាន គឺសម្រាប់កុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន តាមពូជអំបូររបស់គេ។ មត៌ករបស់គេស្ថិតនៅកណ្ដាលមត៌ករបស់ពួកកូនចៅយូដា។