ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 14:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​ខ្ញុំ បាន​ធ្វើ​ឲ្យ​ប្រជា‌ជនបាក់​ទឹក​ចិត្ត តែ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បងប្អូន​ដែល​បាន​ឡើង​មក​ស៊ើប‌ការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ​ពួក​បង​ប្អូន​ដែល​ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ គេ​បាន​រំសាយ​ចិត្ត​ពួក​បណ្តាជន​វិញ ឯ​ខ្ញុំ​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ​គ្រប់​ជំពូក

សូមមើលជំពូក

អាល់គីតាប

បង​ប្អូន​ដែល​បាន​ឡើង​មក​ស៊ើប‌ការណ៍​ជា​មួយ​ខ្ញុំ នាំ​គ្នា​ធ្វើ​ឲ្យ​ប្រជា‌ជន​បាក់​ទឹក​ចិត្ត។ ចំណែក​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។

សូមមើលជំពូក



យ៉ូស្វេ 14:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា‌មួយ​លោក​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​ទាស់​នឹង​ប្រជាជន​នេះ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង»។


ពេល​នោះ ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​ស្រែក​ឡើង​យ៉ាង​ខ្លាំង ហើយ​ប្រជាជន​នាំ​គ្នា​យំ​នៅ​យប់​នោះ។


ប៉ុន្តែ កាលែប​ជា​អ្នក​បម្រើ​របស់​យើង ព្រោះ​គាត់​មាន​វិញ្ញាណ​ខុស​ពី​អ្នក​ដទៃ ហើយ​គាត់​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក នោះ​យើង​នឹង​នាំ​ចូល​ទៅ​ក្នុង​ស្រុក ដែល​គាត់​បាន​ទៅ​មើល​នោះ ហើយ​ពូជ‌ពង្ស​របស់​គាត់​នឹង​កាន់​កាប់​ស្រុក​នោះ។


មាន​តែ​កាលែប ជា​កូន​របស់​យេភូនេ ក្នុង​ពូជ​កេណាស និង​យ៉ូស្វេ ជា​កូន​របស់​នុន​ប៉ុណ្ណោះ ព្រោះ​គេ​បាន​ប្រព្រឹត្ត​តាម​យើង​គ្រប់​ជំពូក"។


តើ​យើង​នឹង​ឡើង​ទៅ​ឯ​ណា? បង​ប្អូន​របស់​យើង​បាន​រំលាយ​ចិត្ត​យើង ដោយ​ពាក្យ​ថា ប្រជា‌ជន​នោះ​ខ្លាំង​ពូកែ ហើយ​មាឌ​ខ្ពស់​ជាង​យើង ឯ​ទី​ក្រុង​របស់​គេ​ក៏​ធំ ហើយ​មាន​កំផែង​ការពារ​ខ្ពស់​ដល់​មេឃ! មួយ​ទៀត យើង​បាន​ឃើញ​កូន​ចៅ​អ័ណាក់​នៅ​ស្រុក​នោះ​ទៀត​ផង!"។


លើក​លែង​តែ​កាលែប ជា​កូន​យេភូនេ​ប៉ុណ្ណោះ។ គាត់​នឹង​បាន​ឃើញ​ស្រុក​នោះ ហើយ​យើង​នឹង​ឲ្យ​ស្រុក​ដែល​គាត់​បាន​ដើរ​ជាន់​នោះ​ដល់​គាត់ និង​កូន​ចៅ​របស់​គាត់ ដ្បិត​គាត់​បាន​ប្រព្រឹត្ត​តាម​ព្រះ‌យេហូវ៉ា​គ្រប់​ជំពូក"។


ដូច្នេះ ក្រុង​ហេប្រុន​បាន​ត្រឡប់​ជា​មត៌ក​របស់​លោក​កាលែប ជា​កូន​លោក​យេភូនេ ដែល​ជា​ពួក​កេណាស រហូត​ដល់​សព្វ​ថ្ងៃ​នេះ ព្រោះលោក​បាន​ធ្វើ​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល យ៉ាង​ស្មោះ​អស់​ពី​ចិត្ត។


អ្នក​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង​នឹង​ស្ត្រី​ឡើយ ដ្បិត​គេ​ជា​ព្រហ្មចារី។ អ្នក​ទាំង​នេះ​ហើយ ដែល​ដើរ​តាម​កូន​ចៀម​ទៅ​គ្រប់​កន្លែង​ដែល​ទ្រង់​យាង​ទៅ ព្រះ‌អង្គ​បាន​លោះ​គេ​ចេញ​ពី​ពួក​មនុស្ស​លោក ទុក​ជា​ផល​ដំបូង​ថ្វាយ​ដល់​ព្រះ និង​កូន​ចៀម