ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
យ៉ូស្វេ 14:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាមត៌កដែលប្រជាជនអ៊ីស្រាអែលបានទទួលនៅស្រុកកាណាន ដែលសង្ឃអេលាសារ និងលោកយ៉ូស្វេជាកូនលោកនុន និងពួកមេលើវង្សានុវង្សរបស់កុលសម្ព័ន្ធនៃប្រជាជនអ៊ីស្រាអែលបានចែកឲ្យ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលបានទទួលទឹកដីស្រុកកាណាន ដែលលោកបូជាចារ្យអេឡាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានា បែងចែកឲ្យជាមត៌កដូចតទៅនេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនេះជាមរដកដែលពួកកូនចៅអ៊ីស្រាអែលបានទទួលនៅក្នុងស្រុកកាណាន គឺដែលអេលាសារដ៏ជាសង្ឃ នឹងយ៉ូស្វេជាកូននុន ហើយនឹងពួកមេលើវង្សានុវង្ស របស់ពូជអំបូរពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មានបានចែកឲ្យ អាល់គីតាប ជនជាតិអ៊ីស្រអែលបានទទួលទឹកដីស្រុកកាណាន ដែលអ៊ីមុាំអេឡាសារ និងយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុលសម្ព័ន្ធនានាបែងចែកឲ្យជាមត៌កដូចតទៅនេះ |
ប៊ូកគីជាកូនអ័ប៊ីសួរ អ័ប៊ីសួរជាកូនភីនេហាស ភីនេហាសជាកូនអេលាសារ អេលាសារជាកូនលោកអើរ៉ុន ជាសម្ដេចសង្ឃ។
មួយទៀត កាលណាអ្នករាល់គ្នាចាប់ឆ្នោតចែកស្រុកជាមត៌ក នោះត្រូវឲ្យថ្វាយតង្វាយមួយដល់ព្រះយេហូវ៉ា ជាចំណែកបរិសុទ្ធនៃស្រុកនោះ បណ្តោយត្រូវជាពីរម៉ឺនប្រាំពាន់ហត្ថ ហើយទទឹងពីរម៉ឺន ហត្ថ ដីនោះត្រូវតែបានបរិសុទ្ធ នៅគ្រប់ក្នុងព្រំដែនជុំវិញ
លោកម៉ូសេបានបង្គាប់កូនចៅអ៊ីស្រាអែលថា៖ «នេះហើយជាស្រុកដែលអ្នករាល់គ្នាត្រូវទទួលទុកជាមត៌ក ដោយចាប់ឆ្នោត ជាស្រុកដែលព្រះយេហូវ៉ាបានបង្គាប់ឲ្យចែកដល់កុលសម្ព័ន្ធទាំងប្រាំបួន និងមួយចំហៀងកុលសម្ព័ន្ធទៀត
ក្រោយពីព្រះអង្គបានបំផ្លាញសាសន៍ប្រាំពីរនៅស្រុកកាណានរួចហើយ ព្រះអង្គក៏ប្រទានស្រុករបស់គេដល់បុព្វបុរសរបស់យើង ទុកជាមត៌ក។
ប៉ុន្ដែ ពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ទៅរស់នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យអ្នកទុកជាមត៌ក ហើយពេលព្រះអង្គប្រទានឲ្យអ្នកបានសម្រាកពីខ្មាំងសត្រូវនៅជុំវិញ ដើម្បីឲ្យអ្នករស់នៅដោយសុខសាន្ត
ស្រុកទាំងប៉ុន្មានរបស់ពួកអ្នកស្រុក ដែលនៅស្រុកភ្នំ ចាប់តាំងពីភ្នំល្បាណូន រហូតដល់ក្រុងមីសរិផូត-ម៉ែម គឺជាស្រុករបស់ពួកសាសន៍ស៊ីដូនទាំងអស់។ យើងនឹងបណ្ដេញសាសន៍ទាំងនោះចេញពីមុខប្រជាជនអ៊ីស្រាអែល ចូរគ្រាន់តែបែងចែកស្រុកទាំងនោះ ដល់ពួកអ៊ីស្រាអែលទុកជាមត៌ក ដូចយើងបានបង្គាប់អ្នកចុះ។
នេះហើយជាមត៌កទាំងប៉ុន្មាន ដែលសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនលោកនុន ព្រមទាំងពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធពួកកូនចៅអ៊ីស្រាអែល បានចែកឲ្យដោយចាប់ឆ្នោតនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំនៅស៊ីឡូរ។ ដូច្នេះ គេក៏បានបែងចែកស្រុកនោះចប់សព្វគ្រប់ជាស្ថាពរ។
បន្ទាប់មក ពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធលេវីនាំគ្នាចូលមកជួបសង្ឃអេលាសារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនុន ព្រមទាំងពួកមេលើវង្សានុវង្សនៃកុលសម្ព័ន្ធកូនចៅអ៊ីស្រាអែល