យើងខ្ញុំនឹងមិនទទួលមត៌កជាមួយពួកគេ នៅត្រើយម្ខាងទៀតនៃទន្លេយ័រដាន់ ឬនៅឯនាយនោះឡើយ ព្រោះមត៌ករបស់យើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតទន្លេយ័រដាន់នេះហើយ»។
យ៉ូស្វេ 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀងទៀត បានទទួលមត៌ករបស់គេ ដែលលោកម៉ូសេបានចែកឲ្យ នៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា បានចែកដល់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួករូបេន នឹងពួកកាឌ់ ព្រមទាំងពូជអំបូរម៉ាន៉ាសេ១ចំហៀងឯទៀត នោះបានទទួលមរដករបស់គេ ដែលម៉ូសេបានចែកឲ្យនៅត្រើយទន្លេយ័រដាន់ខាងកើតហើយ តាមដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានចែកដល់គេ អាល់គីតាប កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលទៀត បានទទួលទឹកដីពីម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡា ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។ |
យើងខ្ញុំនឹងមិនទទួលមត៌កជាមួយពួកគេ នៅត្រើយម្ខាងទៀតនៃទន្លេយ័រដាន់ ឬនៅឯនាយនោះឡើយ ព្រោះមត៌ករបស់យើងខ្ញុំបានធ្លាក់មកដល់យើងខ្ញុំ នៅត្រើយខាងកើតទន្លេយ័រដាន់នេះហើយ»។
ដូច្នេះ នៅគ្រានោះ យើងបានដណ្ដើមយកស្រុកនោះពីអំណាចរបស់ស្តេចសាសន៍អាម៉ូរីទាំងពីរអង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូនទៅដល់ភ្នំហ៊ើរម៉ូន
រីឯពួកស្តេចទាំងប៉ុន្មាននៅស្រុកនោះ ដែលប្រជាជនអ៊ីស្រាអែលបានវាយ ហើយចាប់យកស្រុករបស់គេ នៅត្រើយនាយទន្លេយ័រដាន់ទិសខាងកើត ចាប់តាំងពីស្ទឹងអើណូនរហូតដល់ភ្នំហ៊ើរម៉ូន និងតំបន់អារ៉ាបាទាំងអស់នៅខាងកើតនោះ
គឺលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាកេរអាកររបស់គេ។
ដូច្នេះ ចូរបែងចែកស្រុកនេះដល់កុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាមត៌កទៅ»។
ចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលនៅក្បែរស្ទឹងអើណូន និងទីក្រុងដែលនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបមេឌីបាទាំងអស់ រហូតដល់ក្រុងឌីបូន
ឥឡូវនេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា បានប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានស្រាកស្រាន្ត ដូចព្រះអង្គបានសន្យានឹងគេហើយ។ ដូច្នេះ ចូរវិលត្រឡប់ទៅជំរំរបស់អ្នករាល់គ្នា នៅក្នុងស្រុកជាកម្មសិទ្ធិរបស់អ្នករាល់គ្នា ដែលលោកម៉ូសេ ជាអ្នកបម្រើនៃព្រះយេហូវ៉ាបានចែកឲ្យ នៅត្រើយខាងនាយទន្លេយ័រដាន់ចុះ។
ពួកកូនចៅរូបេន ពួកកូនចៅកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង បានឆ្លងទៅនៅខាងមុខប្រជាជនអ៊ីស្រាអែលទាំងប្រដាប់អាវុធ ដូចលោកម៉ូសេបានបង្គាប់។
រីឯពួកហេព្រើរខ្លះ គេឆ្លងទន្លេយ័រដាន់ ទៅស្រុកកាដ និងស្រុកកាឡាតទៅ តែសូលនៅត្រង់គីលកាលនៅឡើយ ហើយបណ្ដាទ័ពក៏តាមទ្រង់ទាំងញាប់ញ័រ។