ឯពួកជាងរបស់ព្រះបាទសាឡូម៉ូន និងពួកជាងរបស់ស្ដេចហ៊ីរ៉ាម ព្រមទាំងពួកជាងដាប់ក្រឡាថ្មនោះ គេបានឈើ និងថ្ម ទុកសម្រាប់សាងសង់ព្រះដំណាក់។
យ៉ូស្វេ 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្រុករបស់ពួកកេបាល និងស្រុកល្បាណូនទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាល-កាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្រុករបស់ពួកកេបាល នឹងស្រុកល្បាណូនទាំងមូលដែលនៅខាងកើត ចាប់តាំងពីបាល-កាឌ់នៅជើងភ្នំហ៊ើម៉ូន រហូតដល់ទ្វារចូលស្រុកហាម៉ាត អាល់គីតាប ស្រុកកេបាល និងស្រុកលីបង់ទាំងមូល ដែលនៅទិសខាងកើត ចាប់តាំងពីបាលកាដ នៅជើងភ្នំហ៊ើរម៉ូន រហូតដល់ច្រកហាម៉ាត់។ |
ឯពួកជាងរបស់ព្រះបាទសាឡូម៉ូន និងពួកជាងរបស់ស្ដេចហ៊ីរ៉ាម ព្រមទាំងពួកជាងដាប់ក្រឡាថ្មនោះ គេបានឈើ និងថ្ម ទុកសម្រាប់សាងសង់ព្រះដំណាក់។
នៅវេលានោះ ព្រះបាទសាឡូម៉ូន និងពួកអ៊ីស្រាអែលទាំងអស់គ្នា គឺជាជំនុំយ៉ាងធំ ដែលមូលមក ចាប់តាំងពីទ្វារស្រុកហាម៉ាត រហូតដល់ជ្រោះទឹកនៃស្រុកអេស៊ីព្ទ គេបានធ្វើបុណ្យនោះនៅចំពោះព្រះយេហូវ៉ាជាព្រះនៃយើង អស់ប្រាំពីរថ្ងៃ រួចរាប់ប្រាំពីរថ្ងៃទៀត សរុបទាំងអស់ដប់បួនថ្ងៃ។
ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬ? ក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌ? ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬ?
គេចាប់ស្តេចនាំទៅស្តេចបាប៊ីឡូន ត្រង់ក្រុងរីបឡាប ក្នុងស្រុកហាម៉ាត ស្តេចបាប៊ីឡូនក៏កាត់ទោសទ្រង់។
ពួកអ្នកចាស់ៗ និងពួកអ្នកប្រាជ្ញាពីក្រុងកេបាលក៏នៅក្នុងអ្នក ទុកជាអ្នកពរជ័រ ឯអស់ទាំងនាវានៅសមុទ្រ និងពួកជើងឈ្នួល ក៏នៅក្នុងអ្នក ដើម្បីលក់ដូរទំនិញរបស់អ្នក។
ចូរឆ្លងទៅក្រុងកាលនេ ហើយពិចារណាមើលចុះ ពីទីនោះរហូតទៅដល់ហាម៉ាតជាក្រុងធំ រួចចុះទៅក្រុងកាថរបស់ពួកសាសន៍ភីលីស្ទីន។ តើអ្នករាល់គ្នាវិសេសជាង នគរទាំងនេះឬ? តើទឹកដីរបស់គេធំជាងទឹកដីរបស់អ្នករាល់គ្នាឬ?
ដូច្នេះ ពួកគេក៏ឡើងទៅសង្កេតមើលស្រុកនោះ ចាប់ពីទីរហោស្ថានស៊ីន រហូតដល់ស្រុករេហុប ក្បែរស្រុកហាម៉ាត។
ពីភ្នំហោរ អ្នករាល់គ្នាត្រូវកំណត់ព្រំដែនដល់ទ្វារស្រុកហាម៉ាត ហើយបន្តត្រឹមសេដាដ។
ដូច្នេះ ចូរនាំគ្នាធ្វើដំណើរទៅមុខទៀត ហើយធ្វើដំណើរទៅស្រុកភ្នំរបស់សាសន៍អាម៉ូរី និងអស់ទាំងកន្លែងជិតខាងស្រុកនោះទៅ គឺតំបន់អារ៉ាបា ស្រុកភ្នំ ស្រុកទំនាប ស្រុកណេកិប ស្រុកក្បែរសមុទ្រ និងស្រុករបស់សាសន៍កាណាន ហើយនៅភ្នំល្បាណូន រហូតទៅដល់ទន្លេធំ គឺទន្លេអ៊ើប្រាត។
ទូលបង្គំសូមអង្វរព្រះអង្គ សូមឲ្យទូលបង្គំឆ្លងទៅបានឃើញស្រុកដ៏ល្អ នៅខាងនាយទន្លេយ័រដាន់ ដែលជាស្រុកភ្នំយ៉ាងល្អ និងភ្នំល្បាណូនផង"។
ចាប់តាំងពីភ្នំហាឡាក ត្រង់កន្លែងដែលឡើងទៅភ្នំសៀរ រហូតដល់ក្រុងបាល-កាដ ដែលនៅក្នុងជ្រលងភ្នំល្បាណូន ត្រង់ជើងភ្នំហ៊ើរម៉ូន។ លោកចាប់បានស្តេចគេទាំងអស់ ហើយវាយសម្លាប់ស្ដេចទាំងនោះចោល។
ទៅសាសន៍កាណាន ដែលនៅខាងកើត ខាងលិច និងសាសន៍អាម៉ូរី សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូសដែលនៅស្រុកភ្នំ និងសាសន៍ហេវីនៅស្រុកមីសប៉ា នៅតំបន់ជើងភ្នំហ៊ើរម៉ូន។
ពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីក្រុងបាល-កាដ នៅជ្រលងភ្នំល្បាណូន រហូតដល់ភ្នំហាឡាក ត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះលោកយ៉ូស្វេក៏ចែកដល់កុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាកេរអាករ តាមចំណែករបស់គេ