យ៉ូប 8:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើដើមកក់ដុះដោយឥតភក់បានឬ? ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើដើមត្រែងអាចដុះនៅក្រៅត្រពាំង ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើដើមកក់ដុះដោយឥតភក់បានឬ ឯដើមផ្នក់ទឹក តើនឹងដុះដោយឥតទឹកបានឬទេ អាល់គីតាប តើដើមត្រែងអាចដុះនៅក្រៅត្រពាំង ហើយដើមកក់អាចដុះនៅកន្លែង ដែលគ្មានទឹកបានឬ? |
ឯអ្នកទាំងនោះ តើមិនបង្រៀន ហើយថ្លែងប្រាប់ដល់អ្នក ព្រមទាំងពោលពាក្យបញ្ចេញពីចិត្តគេទេឬ?
កាលដើមនោះនៅខៀវស្រស់ ឥតអ្នកណាកាត់នៅឡើយ នោះក៏នឹងស្វិតក្រៀមទៅមុនតិណជាតិឯទៀត។
លុះមិនអាចលាក់តទៅទៀតបាន នាងក៏យកជាលមួយដែលធ្វើពីដើមបបុស រួចយកជ័រ និងម្រ័ក្សណ៍មកលាប ហើយដាក់កូនចុះក្នុងជាលនោះ យកទៅបណ្ដែតនៅកណ្ដាលគុម្ពត្រែងតាមមាត់ទន្លេ។