យ៉ូប 40:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាដេកនៅក្រោមម្លប់ឈើ ហើយលាក់ខ្លួនក្នុងព្រៃត្រែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ វាដេកនៅក្រោមស្លឹកឈូក ហើយសម្ងំនៅតាមដើមត្រែង ក្នុងត្រពាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាដេកនៅក្រោមម្លប់ឈើ ជាទីកំបាំងក្នុងព្រៃកក់ អាល់គីតាប វាដេកនៅក្រោមស្លឹកឈូក ហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។ |
សូមព្រះអង្គបន្ទោសសត្វព្រៃ ដែលរស់នៅកណ្ដាលដើមត្រែង និងហ្វូងគោឈ្មោល ព្រមទាំងកូនគោ នៃសាសន៍ទាំងឡាយផង គ្រប់គ្នាមកក្រាបចុះ ហើយថ្វាយប្រាក់ទាំងដុំៗ ព្រះអង្គកម្ចាត់កម្ចាយប្រជាជនទាំងឡាយ ដែលចូលចិត្តនឹងសង្គ្រាម។
ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក នោះនឹងមានដុះស្មៅ ព្រមទាំងបបុស និងកក់ផង។