ចូរកប់គេទាំងអស់គ្នានៅក្នុងដី ហើយចង់ឃ្លុំមុខគេ ទុកក្នុងទីងងឹតក្នុងផ្នូរ។
យ៉ូប 40:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ យើងនឹងលើកតម្កើងអ្នក ដ្បិតអ្នកបានទទួលជោគជ័យ ដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងថ្លែងប្រាប់ពីឯងថា ដៃស្តាំនៃឯងអាចនឹងជួយសង្គ្រោះឯងបាន។ អាល់គីតាប ពេលនោះ យើងនឹងលើកតម្កើងអ្នក ដ្បិតអ្នកបានទទួលជោគជ័យ ដោយអំណាចរបស់អ្នកផ្ទាល់។ |
ចូរកប់គេទាំងអស់គ្នានៅក្នុងដី ហើយចង់ឃ្លុំមុខគេ ទុកក្នុងទីងងឹតក្នុងផ្នូរ។
ដ្បិតគេមិនបានចាប់យកស្រុកនោះ ដោយដាវរបស់ខ្លួនឡើយ ក៏មិនមែនដៃរបស់គេ ដែលសង្គ្រោះគេនោះដែរ គឺព្រះហស្តស្ដាំ និងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងពន្លឺនៃព្រះភក្ត្រព្រះអង្គវិញ ដ្បិតព្រះអង្គគាប់ព្រះហឫទ័យនឹងគេ។
ដ្បិតទូលបង្គំមិនទុកចិត្ត នឹងធ្នូរបស់ទូលបង្គំឡើយ ហើយដាវទូលបង្គំក៏មិនអាច សង្គ្រោះទូលបង្គំបានដែរ។
ព្រះអង្គរមែងចម្រើនកម្លាំងដល់អ្នកដែលល្វើយ ហើយចំណែកអ្នកដែលគ្មានកម្លាំងសោះ នោះព្រះអង្គក៏ប្រទានឲ្យ។
កាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទមិឡល្មើស។