Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដ្បិត​ទូល‌បង្គំ​មិន​ទុក​ចិត្ត នឹង​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិនអាច សង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 ដ្បិត​ទូលបង្គំ​មិន​ទុកចិត្ត​លើ​ធ្នូ​របស់ទូលបង្គំ​ឡើយ ហើយ​ដាវ​របស់ទូលបង្គំ​ក៏​សង្គ្រោះ​ទូលបង្គំ​មិនបាន​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយ ហើយ​ដាវ​របស់​ទូលបង្គំ ក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដ្បិត​ទូលបង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូលបង្គំ​ទេ ហើយ​ដាវ​ទូលបង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូលបង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ដ្បិត​ខ្ញុំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ខ្ញុំ​ឡើយ ហើយ​ដាវ​របស់​ខ្ញុំ ក៏​មិន​អាច​សង្គ្រោះ​ខ្ញុំ​បាន​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។


កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​ទៅ​លើ នោះ​ខាង​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ជាង តែ​កាល​ណា​លោក​ម៉ូសេ​ដាក់​ដៃ​ចុះ នោះ​ខាង​សាសន៍​អាម៉ាឡេក​មាន​កម្លាំង​ជាង​វិញ។


ប៉ុន្ដែ យើង​នឹង​អាណិត​មេត្តា​ដល់​ពូជ‌ពង្ស​យូដា ហើយ​យើង​នឹង​សង្គ្រោះ​គេ មិន​មែន​ដោយ​ធ្នូ ដាវ សង្គ្រាម សេះ ឬ​ពល​សេះ​ឡើយ គឺ​នឹង​សង្គ្រោះ​គេ​ដោយ‌សារ​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ»។


ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ​បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​មិន​សង្គ្រោះ​ដោយ‌សារ​ដាវ ឬ​លំពែង​ទេ ដ្បិត​ចម្បាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា គឺ​ព្រះ‌អង្គ​នឹង​ប្រគល់​អ្នក​រាល់​គ្នា​មក​ក្នុង​កណ្ដាប់​ដៃ​របស់​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម