នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។
យ៉ូប 4:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅវេលាដែលការជាក់ស្តែង កំពុងតែបណ្ដាលឲ្យគំនិតកម្រើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្ស កំពុងដេកលក់ស៊ប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់ គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅវេលាដែលការជាក់ស្តែង កំពុងតែបណ្តាលឲ្យគំនិតកំរើកឡើង នៅពេលយប់ ក្នុងកាលដែលមនុស្សកំពុងដេកលក់ស៊ប់ អាល់គីតាប ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់ គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។ |
នៅពេលថ្ងៃជិតលិច លោកអាប់រ៉ាមក៏លង់លក់ទៅ ហើយមើល៍ មានងងឹតជាខ្លាំង គួរឲ្យព្រឺខ្លាច គ្របដណ្ដប់លើលោក។
ព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់ រួចព្រះអង្គយកឆ្អឹងជំនីររបស់គាត់មួយ ហើយភ្ជិតសាច់ទៅវិញ
ប៉ុន្តែ ព្រះបានមកពន្យល់សប្តិប្រាប់ព្រះបាទអ័ប៊ីម៉្មាឡិចនៅពេលយប់ថា៖ «មើល៍! អ្នកនឹងត្រូវស្លាប់ ព្រោះតែស្ត្រីដែលអ្នកបានយកមកនេះ ដ្បិតនាងជាប្រពន្ធគេទេ»។
លោកយល់សប្តិឃើញថា មានជណ្តើរមួយបញ្ឈរនៅលើដី មានចុងទល់ផ្ទៃមេឃ ក៏ឃើញមានពួកទេវតារបស់ព្រះឡើងចុះតាមជណ្តើរនោះ។
ប៉ុន្តែ ព្រះទ្រង់បានមកពន្យល់សប្តិប្រាប់លោកឡាបាន់ ជាសាសន៍អើរ៉ាមនៅយប់នោះថា៖ «ចូរប្រយ័ត្ន កុំនិយាយអ្វីទៅយ៉ាកុបឡើយ ទោះល្អ ឬអាក្រក់ក្តី»។
ព្រះទ្រង់មានព្រះបន្ទូលទៅកាន់លោកអ៊ីស្រាអែលក្នុងនិមិត្តនៅពេលយប់ថា៖ «យ៉ាកុប! យ៉ាកុបអើយ!» លោកទូលឆ្លើយថា៖ «ព្រះករុណាវិសេសព្រះអម្ចាស់!»
នោះសេចក្ដីភ័យខ្លាច ហើយញ័ររន្ធត់បានកើតដល់ខ្ញុំ ក៏ធ្វើឲ្យអស់ទាំងឆ្អឹងខ្ញុំរញ្ជួយផង។
ពេលនោះ ខ្ញុំឮសំឡេងនៃពាក្យរបស់លោក ហើយកាលខ្ញុំបានឮសំឡេងនៃពាក្យរបស់លោក ខ្ញុំក៏លង់ស្មារតីទៅ ទាំងក្រាបចុះ មុខដល់ដី។
ដូច្នេះ ព្រះក៏បានបើកសម្ដែងអាថ៌កំបាំងនោះឲ្យដានីយ៉ែលឃើញ ក្នុងនិមិត្តមួយនៅវេលាយប់ ហើយដានីយ៉ែលក៏ថ្វាយព្រះពរដល់ព្រះនៃស្ថានសួគ៌។
យើងបានសុបិនឃើញ ដែលធ្វើឲ្យយើងតក់ស្លុត ហើយគំនិតដែលយើងនឹកគិតនៅក្នុងដំណេក និងនិមិត្តក្នុងគំនិតរបស់យើង ក៏ធ្វើឲ្យយើងភ័យខ្លាច។
កាលលោកកំពុងមានប្រសាសន៍មកកាន់ខ្ញុំ នោះខ្ញុំក៏លង់ស្មារតី ទាំងក្រាបចុះមុខដល់ដី តែលោកពាល់ខ្ញុំ ហើយធ្វើឲ្យខ្ញុំឈរឡើង។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរស្តាប់ពាក្យរបស់យើង! ពេលមានហោរាក្នុងចំណោមអ្នករាល់គ្នា យើងជាព្រះយេហូវ៉ាសម្ដែងឲ្យគេស្គាល់យើងតាមនិមិត្ត ហើយយើងនិយាយទៅកាន់គេ តាមយល់សប្តិ។